ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា នឹង​ចុះទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២១ មករា​
20, Jan 2017 , 6:53 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា នឹង​ចុះទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២១ មករា ដើម្បី​រៀបចំ​បេក្ខជន​ឈរឈ្មោះ​ឃុំ​សង្កាត់ របស់​គណបក្ស​ខ្លួន​។ នេះ​បើតាម​សំណេរ​ជា​ភាសា​អង់គ្លេស​លើ​បណ្ដាញ​Twitter​របស់​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ឯកឧត្តម កឹម សុខា​។



​ក្រៅពី​ចុះ​រៀបចំ​បេក្ខជន​ឃុំ​សង្កាត់ តាម​បណ្ដា​ខេត្ត​នេះ ឯកឧត្តម កឹម សុខា ក៏​ទំនងជា​អាច​ចាប់ផ្ដើម​ចុះ​តាម​មូលដ្ឋាន​ជួប​អ្នកគាំទ្រ​ខ្លួន​ដូច​មុន​វិញ​ដែរ បើសិនជា​ការចរចា​ដោះស្រាយ​បញ្ហានយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បរាជ័យ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ស្រង់​សម្ដី​ប្រធានស្តីទី​គណបក្ស មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​គណបក្សកាន់អំណាច គេ​មិន​ត្រូវការ​ជួបចរចា​ជាមួយ​យើង យើង​ត្រូវ​នាំគ្នា​ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​»៕


Tag:
 ​កឹម សុខា​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com