ជាតិ
ពីនេះ ពីនោះ
«ប្រទានកម្ម»មានន័យដូចម្តេច?
16, Mar 2023 , 7:29 am        
រូបភាព
«ប្រទានកម្ម»មានន័យថា កិច្ចសន្យាផ្ទេរកម្មសិទ្ធិទ្រព្យណាមួយរបស់ជនម្នាក់ទៅជនម្នាក់ទៀតដែលព្រមទទួលយកទ្រព្យនោះ ជាអំណោយជាសំណងថ្លៃការ ឬជារង្វាន់ ឬក៏ដើម្បីដាក់ធុរៈអ្វីមួយទៅអ្នកទទួល។ ប្រទានកម្មជាប្រាក់ ឬវត្ថុមិនអាចរើរុះវិញបានទេវៀរលែងតែអ្នកទទួលមិនព្រមបំពេញបន្ទុក ដែលអ្នកផ្តាំឲ្យធ្វើ។ នេះបើតាមសទ្ទានុក្រមពាក្យថ្មីដែលរៀបរៀងដោយលោក ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ៕

 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com