កីឡាអន្តរជាតិ
អន្តរជាតិ
FIFA និង AFC តម្រូវឲ្យសហព័ន្ធបាល់ទាត់ឥណ្ឌា​រើសមេដឹកនាំថ្មី ជាបន្ទាន់
24, Jun 2022 , 3:32 pm        
រូបភាព
លោក Prafu Patel អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា រូបពី Zeenews.JPG
លោក Prafu Patel អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា រូបពី Zeenews.JPG
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង​សហព័ន្ធកីឡា​បាល់ទាត់អាស៊ី (AFC) តម្រូវឲ្យសហព័ន្ធបាល់ទាត់ឥណ្ឌា(AIFF) មានការបោះឆ្នោតជាបន្ទាន់ដោយផ្អែកលើធម្មនុញ្ញណាមួយដែលបានកំណត់ជាក់លាក់។ ការបោះឆ្នោតគឺដើម្បីជ្រើសរកអ្នកដឹកនាំសហព័ន្ធ បន្ទាប់ពីលោក Praful Patel ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌាត្រូវបានដកចេញពីតំណែង ដោយតុលាការកំពូល។ ការដកចេញនេះ គឺក្រោយពីអតីតប្រធានរូបនេះដឹកនាំមិនមានភាពច្បាស់លាស់ក្នុងវិស័យបាល់អស់រយៈពេល៣អាណត្ដិ។
 
យោងលើការផ្សាយរបស់គេហទំព័រThe Times of India កាលពីថ្ងៃទី២៣ ខែមិថុនា FIFA បានកំណត់ពេលវេលាជាក់លាក់ ដោយគិតត្រឹមថ្ងៃទី៣១ ខែកក្កដា សម្រាប់ AIFFអនុម័តធម្មនុញ្ញ ទៅលើការបោះឆ្នោតរកអ្នកដឹកនាំសហព័ន្ធបាល់ទាត់ឥណ្ឌានាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២២។ ប្រសិនជាការ ការបោះឆ្នោតនោះ មិនបានសម្រេចទេ FIFA ឈានដល់ការហាមឃាត់ ភាគីឥណ្ឌា មិនឲ្យប្រកួតអន្ដរជាតិផ្សេងៗទេនៅក្នុងនេះ ក៏មានការហាមឃាត់មិនឲ្យធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯកពិភពលោក Women’sU-17 នាខែតុលាផងដែរ។
 
លោក WinsorJonh អគ្គលេខាធិការសហព័ន្ធបាល់ទាត់អាស៊ី បញ្ជាក់បែបនេះថា៖«FIFAជាមួយ AFC បានកំណត់ពេលវេលា ដោយប្រកាន់ខ្ជាប់ប្រសិនជាប្រទេសនេះ មិនអាចធ្វើបានទេ ឥណ្ឌា នឹងត្រូវហាមឃាត់ ហើយព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោកWomen’s U-17 ក៏មិនអនុញ្ញាតឲ្យធ្វើផងដែរ។»។
 
យោងតាមការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីFIFA និង AFC នឹងបន្តតាមដានស្ថានការណ៍បាល់ទាត់ឥណ្ឌាយ៉ាងដិតដល់ហើយនឹងពង្រីកការគាំទ្រទាំងអស់ ដែលទាមទារឲ្យ AIFF ស្របតាម FIFAនិង AFC។
 
FIFA បានផ្ដល់ពេលវេលាគ្រប់គ្រាន់ ដល់ភាគីឥណ្ឌា ដើម្បីដំណើរការបោះឆ្នោតនេះរើសយកមេដឹកនាំថ្មី មុនពេលការរៀបចំធ្វើជាម្ចាស់ផ្ទះ U-17 Women’s World Cup។ ដូចនេះហើយ ការបោះឆ្នោត សម្រេចយកថ្ងៃទី១៥ ខែកញ្ញា ហើយ ថ្ងៃទី២០ ខែកញ្ញាអ្នកជាប់ឆ្នោត អាចចូលកាន់ដំណែងបាន។ នេះ បើយោងតាមការផ្សាយរបស់ The Times ofIndia។ 
 
«ពេលនេះ បាល់ស្ថិតនៅក្នុងដៃរបស់គណៈកម្មាធិការគ្រប់គ្រងដើម្បីសម្រេចនូវធម្មនុញ្ញ របស់ AIFF ដែលនឹងអនុម័តនៅថ្ងៃទី៣១ខែកក្កដា។ សមាគមរដ្ឋឥណ្ឌា ក៏បានសន្យាក្នុងជួយដល់រឿងនេះដែរ។»។លោក Winsor Jonh និយាយបែបនេះ។
 
គួររំលឹកផងដែរថាលោក Praful Patel អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាត្រូវបានដកចេញពីមុខតំណែងបន្ទាប់ពីតុលាការកំពូលបានបង្កើតឡើងវិញនូវគណៈកម្មាធិការគ្រប់គ្រង (CoA) ដែលនឹងត្រូវដឹកនាំដោយអតីតចៅក្រមតុលាការកំពូល A.R. Dave ដើម្បីគ្រប់គ្រងកិច្ចការរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF)។ គណៈកម្មាធិការនេះ ក៏នឹងជួយសម្រួលដល់ការអនុម័តរដ្ឋធម្មនុញ្ញ AIFFស្របតាមក្រមកីឡាជាតិ និងគោលការណ៍ណែនាំផ្សេងៗទៀតផងដែរ៕
 
 

Tag:
 បាល់ទាត់
  FIFA
  AFC
  AIFF
© រក្សាសិទ្ធិដោយ thmeythmey.com