ព័ត៍មានសុខភាព
សុខភាព៖ សញ្ញា​គ្រោះថ្នាក់​ដែល​កើតមាន​នៅពេល​កុមារ​ក្អួត​
07, Dec 2016 , 6:59 am         6212
រូបភាព
ដោយ: ថ្មីៗ
អាកា​រ​ចង្អោរ ដែល​កើតមាន​ជាមួយ ឬមិន​ជាមួយនឹង​ការ​ក្អួត គឺ​តែងតែ​កើតមាន​ចំពោះ​កុមារ​។ សញ្ញាទាំងនេះ ​មិនធ្ងន់ធ្ងរ អ្វី​នោះទេ  វានឹង​បាត់​ទៅវិញ នៅក្នុង​រយៈពេល ១​ថ្ងៃ ឬ ២​ថ្ងៃ និងអាចធ្វើ​ការគ្រប់គ្រង​បាននៅក្នុង​ផ្ទះ​របស់​អ្នក​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​មានពេលខ្លះ ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន និងនាំ​ពួកគេ​ទៅ​ជួបគ្រូពេទ្យ​ជាបន្ទាន់​។​
 
​ការ​ចង្អោរ ឬ ក្អួត ដែលមាន​ទំនាក់ទំនងនឹងរោគសញ្ញា​ខាងក្រោម​នេះ ណាមួយ ឬ ច្រើនជាង​នេះ នោះ​អ្នក​ត្រូវ នាំ​គេ​ទៅកាន់មន្ទីរពេទ្យ​ឲ្យបាន​ឆាប់រហ័ស​។ សញ្ញាទាំងនោះមានដូចជា ​ឈឺពោះ​ធ្ងន់ធ្ងរ​ ​ឈឺក្បាលខ្លាំង​ ​តឹង​ណែននៅ​កញ្ចឹងក​ ​គ្រុនក្តៅរហូតដល់៣៩​អង្សា​សេ ឬលើសពីនេះ​ ​រាករួស​ជា​ញឹកញាប់​ ​ខ្សោះ​ជាតិ​ទឹក​ និងមិនមាន​ទឹកនោម​ ជាដើម។
 
​ការ​ក្អួត ដែល​នឹងមាន​សភាពកាន់តែ​អាក្រក់​ឡើងៗ ឬ ក៏​បន្ត​មាន​ច្រើនជាង ១ ឬ ២​ថ្ងៃ នោះ​អ្នក​ក៏ត្រូវ​ទៅជួប​ពិគ្រោះ​ជាមួយគ្រូពេទ្យ​​ជាបន្ទាន់ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​
Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ