ព័ត៍មានសុខភាព
សុខភាព៖ សញ្ញាគ្រោះថ្នាក់ដែលកើតមាននៅពេលកុមារក្អួត
× អាការចង្អោរ ដែលកើតមានជាមួយ ឬមិនជាមួយនឹងការក្អួត គឺតែងតែកើតមានចំពោះកុមារ។ សញ្ញាទាំងនេះ មិនធ្ងន់ធ្ងរ អ្វីនោះទេ វានឹងបាត់ទៅវិញ នៅក្នុងរយៈពេល ១ថ្ងៃ ឬ ២ថ្ងៃ និងអាចធ្វើការគ្រប់គ្រងបាននៅក្នុងផ្ទះរបស់អ្នក។ តែទោះជាយ៉ាងណាក៏ដោយ វាមានពេលខ្លះ ដែលអ្នកគួរប្រុងប្រយ័ត្ន និងនាំពួកគេទៅជួបគ្រូពេទ្យជាបន្ទាន់។
ការចង្អោរ ឬ ក្អួត ដែលមានទំនាក់ទំនងនឹងរោគសញ្ញាខាងក្រោមនេះ ណាមួយ ឬ ច្រើនជាងនេះ នោះអ្នកត្រូវ នាំគេទៅកាន់មន្ទីរពេទ្យឲ្យបានឆាប់រហ័ស។ សញ្ញាទាំងនោះមានដូចជា ឈឺពោះធ្ងន់ធ្ងរ ឈឺក្បាលខ្លាំង តឹងណែននៅកញ្ចឹងក គ្រុនក្តៅរហូតដល់៣៩អង្សាសេ ឬលើសពីនេះ រាករួសជាញឹកញាប់ ខ្សោះជាតិទឹក និងមិនមានទឹកនោម ជាដើម។
ការក្អួត ដែលនឹងមានសភាពកាន់តែអាក្រក់ឡើងៗ ឬ ក៏បន្តមានច្រើនជាង ១ ឬ ២ថ្ងៃ នោះអ្នកក៏ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com