ពីនេះ ពីនោះ
កុំធ្វើជាយុវជនផ្អើលតាមគ្នា តែត្រូវធ្វើជាយុវជនរឹងមាំសម្រាប់ជាតិ
× សកម្មភាពយុវជនក្នុងស្ថានភាពសង្គម ទំនោររេរា ជ្រួលជ្រើមតាមគ្នា គឺពិតជារូបភាពមួយដែលត្រូវពិចារណា ស្វែងរកវិធីដោះស្រាយ។
ការជ្រួលជ្រើមក្នុងការប្រើប្រាស់សម្ភារ ការទទួលយកវប្បធម៌នានា ខ្វះភាពម្ចាស់ការចំពោះខ្លួនឯង ការបត់បែនទាំងមិនបានពិចារណាឲ្យបានដិតដល់ក្នុងវិស័យនយោបាយ រូបភាពសប្បាយរីករាយឥតព្រំដែន ការជ្រួលជ្រើមតាមសង្គមទំនើបដោយខ្វះគ្រឹះពិចារណា និងទង្វើផ្សេងៗទៀតរបស់យុវជនមួយចំនួនគឺជាចំណុចគួរឲ្យបារម្ភចំពោះវាសនាសង្គម។
ការព្រួយបារម្ភនោះប្រហែលមិនគួរគិត ព្រោះមានយុវជនមួយចំនួនធំគេល្អ រឿងអ្វីដែលត្រូវទៅគិតពីមនុស្សមួយក្រុមតូច? ប៉ុន្តែជាស្មារតីជាតិមួយ ច្បាស់ណាស់គឺមិនចង់ឃើញយុវវ័យសម័យថ្មីដើរលើផ្លូវអវិជ្ជមានចំពោះខ្លួនឯង គ្រួសារ និងប្រទេសជាតិសូម្បីតែម្នាក់។
ហេតុនេះហើយ យុវជនសម័យថ្មីត្រូវតែសម្លឹងមើលខ្លួនឯងឲ្យបានច្បាស់ នឹងរៀបចំខ្លួនឲ្យបានល្អក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឯង កុំធ្វើជាយុវជនជ្រួលជ្រើមគ្មានហេតុផល។ ប៉ុន្តែត្រូវ ដើម្បីឲ្យស័ក្តិសមជាប្រជាពលរដ្ឋ និងមានតម្លៃក្នុងនាមជាឫស្សីស្នងសង្គមទៅថ្ងៃមុខ យុវជនត្រូវមានការទទួលខុសត្រូវ ឲ្យបានខ្ពស់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីជួយពង្រឹងសង្គមខ្លួនឯង។
បន្ថែមពីនេះ ការបញ្ចេញទស្សនៈ យោបល់ ការវិភាគ ត្រូវប្រកាន់យកមាគ៌ាសីលធម៌ យុត្តិធម៌ និងមានគំនិតជឿនលឿន និងថ្លៃថ្នូរ។ សម្រាប់យុវជនកំពុងបន្តទម្លាប់មិនច្បាស់លាស់សម្រាប់ខ្លួនឯង ក្នុងការសម្រេចចិត្ត ត្រូវព្យាយាមសិក្សាស្វែងយល់ពីសមត្ថភាពរបស់ខ្លួន ឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com