ព័ត៍មានសុខភាព
អាហារ​ដែល​ជួយ​ឲ្យ​ស្ត្រី​នៅតែ​ក្មេង​​​​​​​​​​​​
19, Nov 2017 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​តើនរ​ណាខ្លះ ដែល​មិន​ចង់បាន​រាងកាយ​ស្វែ​ល ក្បាលពោះ​រៀបស្មើ សុខភាព​ល្អ និង​ស្នាម​ញឹម​ស្រស់ស្រាយ​? ខាងក្រោម​នេះ គឺជា​របប​អាហារ​ដ៏​អស្ចារ្យ​មួយចំនួន ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​សុខភាព និង​នៅតែ​ក្មេង​ទៀតផង​។​ ​ក្រៅពីនេះ វា​ក៏​ជួយ​ឲ្យ​អ្នក​រីករាយ និង​មាន​កម្លាំង​ថាមពល​ពេញ​មួយថ្ងៃ​ផងដែរ​។​


 
​ចូរ​ញ៉ាំ​ត្រី ជាប្រចាំ ឬ​ឲ្យ​បាន​ញឹកញាប់ ពីព្រោះ វា​អាចជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ក្រៅ​នេះ អាស៊ីត​ខ្លាញ់​អូ​មី​ហ្កា​បី (​ឬ​គេ​ហៅថា​ខា្ល​ញ់​ត្រី​) អា​ពន្យារ​ដំណើរការ​ចាស់​ទៅតាម​អាយុ និង​ការ​រលាក​ផងដែរ​។ វា​ក៏​អាច​កាត់បន្ថយ​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​សរសៃឈាម​ទៀតផង​។​
 
​ខ្ទឹម អាចធ្វើ​ឲ្យ​ចរន្តឈាម រត់​បាន​ស្រួល និង​ជួយ​ឲ្យ​ស្បែក ក្រចក និង​សក់ មាន​សុខ​ភាពល្អ​។ ខ្ទឹម មាន​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​ជា​ថ្នាំ​សម្លាប់​បាក់តេរី​តាម​វិធី​ធម្មជាតិ​។​
​មាន​អង់ស៊ីម​រំលាយ​អាហារ ដែល​អាច​បណ្តេញ​ជាតិពុល និង​បង្កើន​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​។ ការ​ញ៉ាំ​ខ្ទឹមបារាំង​ជា​ទៀងទាត់ នឹងធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​។​
​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ ឲ្យ​បាន​ច្រើន​មុខ និង​ឆ្លាស់គ្នា​រាល់ថ្ងៃ ពិតជា​មាន​ផល​ល្អ​ច្រើន សម្រាប់​សុខភាព និង​ស្បែក​៕
 
​ផ្តល់​សិទ្ធ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com