ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជិត​ដល់​ថ្ងៃ​សម្រាលកូន ស្វាមី​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ភរិយា និង​កូន​របស់​ខ្លួនឯង​?
20, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បុរស ប្រហែលជា​គ្មាន​ថ្ងៃ​ដឹង អំពី​ការលំបាក និង​ទុក្ខវេទនា ក្នុងនាម​ជា​ម្តាយ​ម្នាក់​នោះទេ​។ បុរស គ្មាន​ថ្ងៃ​ដឹង​ទេ​ថា តើ​ការ​ចាញ់កូន​វា​យ៉ាងម៉េច ហើយ​ការ​សម្រាលកូន វា​ឈឺចាប់ និង​លំបាក​ប៉ុណ្ណា​នោះ​។​



​យ៉ាងណាមិញ ក្នុងនាម​ជា​ស្វាមី និង​ជា​ឪពុក​ដ៏​ល្អ​ម្នាក់ អ្នក​គួរតែ​ស្វែងយល់​ពី​អារម្មណ៍​ភរិយា និង​ធ្វើ​រឿងរ៉ាវ​មួយចំនួន​ខាងក្រោម​នេះ ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ភរិយា ៖

១. រៀបចំ​ទុកដាក់​សម្ភារៈ សម្រាប់​កូនតូច និង​ប្រពន្ធ​របស់​អ្នក​ឲ្យ​រួចស្រេច​

២. ណាត់​គ្រូពេទ្យ និង​មន្ទីរពេទ្យ​ល្អ​មួយ សម្រាប់​ប្រពន្ធ និង​កូន​របស់​អ្នក​

៣. អត់ទ្រាំ​នឹង​ពាក្យ​រអ៊ូរទាំ និង​ឆេវឆាវ​របស់​ប្រពន្ធ​

៤. យកចិត្តទុកដាក់ និង​នៅ​កំដរ​នាង​ឲ្យ​បាន​ច្រើន​បំផុត​

៥. ទិញ​ចំណីអាហារ និង​របស់​ដែល​នាង​ត្រូវការ​

៦. និយាយ​លេង​ជាមួយ​ប្រពន្ធ និង​កូន​នៅក្នុង​ផ្ទៃ​

៧. ដាច់ខាត កុំ​ធ្វើ​បាបចិត្ត​ប្រពន្ធ ឬ​ទៅ​មាន​ថ្មី​ឲ្យ​សោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com