អន្តរជាតិ
អង្គការសហប្រជាជាតិ​ព្យាករ​ថា​មាន​កុមារ​ខ្វះ​អាហារូបត្ថម្ភ​រាប់សែន​នាក់​ក្នុងឆ្នាំនេះ
20, Feb 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា កុមារ​រាប់សែន​នាក់​នឹងខ្វះ​អាហារូបត្ថម្ភ​ក្នុងឆ្នាំនេះ​រួមមាន ១៨​ម៉ឺន ៥​ពាន់​នាក់​ដែល​ត្រូវការ​សង្គ្រោះ​ជីវិត​ជា​ចាំបាច់​។ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន ការបង្កើន​សកម្មភាព និង​ជំនួយ​មនុស្សធម៌​ទៅដល់​ប្រទេស​សូ​ម៉ាលី​។​



​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​សូ​ម៉ាលី គឺ​តំបន់ Bay និង Bakool នៅ​ភាគខាងត្បូង បន្ទាប់មក​គឺ​តំបន់ Sool និង Sanaag នៅ​ភាគ​ខាងជើង នេះ​បើតាម​ក្រុមការងារ​មនុស្សធម៌​។ ស្ថានភាព​នៅក្នុង​តំបន់​ទាំងនោះ ត្រូវបាន​គេ​ឲ្យ​ដឹងថា ជា​ស្ថានភាព «​មុនពេល​ទុរ្ភិក្ស​»​។​

​អ្នកតំណាង​អង្គការ UNICEF ប្រចាំ​ទេស​នេះ​គឺ​លោក Steven Lauwerier ទើបតែ​បាន​ចុះ ទៅ​មើល​តំបន់​ដែល​រង​ការ​ពាល់​ខ្លាំង ហើយ​បាន​និយាយថា លោក​បានឃើញ​សាកសព​សត្វ​រាប់រយ​ក្បាល​។ លោក​និយាយថា​នៅ​តំបន់ Bay ប្រជាជន​បាត់បង់​ខូ​ត​ខាត​ផលដំណាំ​ស្ទើរតែ ៩០ ភាគរយ​ដោយសារតែ​គ្មាន​ភ្លៀង​ធ្លាក់​ពី​ឆ្នាំ​ជាប់ៗ​គ្នា​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com