ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន បន្ទោសលោក ផៃ ស៊ីផាន រឿងបកស្រាយខុសតួនាទីរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចនាយករដ្ឋមន្ត្រី ថ្លៃងក្នុងពិធីចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំព្រឹកនេះ។
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសចំៗលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី ដែលបានបកស្រាយខុសទាក់ទងនឹងតំណែងរបស់លោក ប៊ិន ឈិន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសសម្តេច សុខ អាន ដែលបានទទួលមរណភាព។
សម្តេច បានស្តីបន្ទោសថា៖ «លោក ផៃ ស៊ីផាន ធ្វើអ្នកនាំពាក្យកុំចង់ល្បី មេស៊ីសងនៅឯណេះ»។ សម្តេចនាយករដ្ឋមន្ត្រី បានប្រតិកម្មទាក់ទងនឹងការបកស្រាយថា លោក ប៊ិន ឈិន នឹងកាន់តំណែងទាំងអស់របស់សម្តេច សុខ អាន ប្រសិនបើមិនមានការប្រែប្រួលទេ។
ទាក់ទងនឹងករណីនេះ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ស្ថាប័នជាច្រើនត្រូវបានបញ្ចូលទៅក្នុងក្រសួងជំនាញ ហើយស្ថាប័នខ្លះត្រូវរំសាយចោលទៅហើយ។ សម្តេចថា៖ «មន្ត្រីរបស់យើងធ្វើឲ្យភាន់ច្រលំដ៏ធំ រាប់ទាំងការអត្ថាធិប្បាយខុសព័ត៌មានមួយចំនួន»៕
Tag:
សម្តេច ហ៊ុន សែន
ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com