ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តិច​និ​ច​ធ្វើ​ឲ្យ​កូន​របស់​អ្នក មាន​ទម្លាប់​ល្អ​ក្នុងការ​គេង​
29, Mar 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សញ្ញា​ដែល​បញ្ជាក់ថា កូន​របស់​អ្នក​ងងុយគេង​ហើយ ៖



•    ត្រដុស​ភ្នែក​
•    អង្អែល​ត្រចៀក​
•    យំ​
•    សម្លឹងមើល​ទៅលើ ហើយ​ភ្នែក​ចាប់ផ្តើម​បិទ​បើកៗ​
•    ស្ងាប​
•    ពត់​ខ្លួន​
•    នៅ​ស្ងៀម ហើយ​មិន​ចាប់អារម្មណ៍​នឹង​អ្វី​ទាំងអស់​។​

​នៅពេល​កូន​មាន​អាយុ​ប៉ុន​នេះ គេ​ប្រហែលជា​អាច​ងងុយ និង​ងាយស្រួល​គេង​ដោយ​ខ្លួនឯង ប៉ុន្តែ វា​ក៏​មិន​ប្រាកដ​មួយរយ​ភាគរយ​ដែរ​។ ដូច្នេះ ដើម្បី​បង្កើត​ទម្លាប់​ល្អ និង​ជួយ​ឲ្យ​កូន​របស់​អ្នក​ឆាប់​គេង​លក់ អ្នក​គួរតែ ៖

១. រៀបចំ​កន្លែង​គេង និង​ឲ្យ​គេ​គេង​ពេល​គេ​ងងុយ​
២. បើ​គេ​មិនទាន់​គេង អ្នក​គួរតែ​នៅ​កំដរគេ រហូតដល់​គេង​គេង​លក់​
៣. ដាក់​ម៉ោង​ក្នុងការ​គេង ហើយ​ពេល​ដល់​ម៉ោង ត្រូវតែ​ចូល​គេង ទោះបី​មិនទាន់​ងងុយ​ក៏ដោយ​
៤. រៀបចំ​បន្ទប់ និង​កន្លែង​គេង​ឲ្យ​មាន​ផាសុកភាព​
៥. បើ​គេ​គេង​មិន​លក់ អ្នក​អាច​ច្រៀង អោប អង្អែល ឬ​អង្រួន​កូន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com