ជាតិ
 នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម  នឹង​សម្ពោ​ធ​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​ថ្ងៃ​ចន្ទ​នេះ​
23, Apr 2017 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នឹង​រួមគ្នា​សម្ពោធ​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​មេសា​នេះ​។


​ស្ពាន​ប្រវែង​ជាង​៤០០​ម៉ែត្រ និង​ផ្លូវ​ប្រវែង​ជាង​២​គីឡូម៉ែត្រ នៅក្នុង​ឃុំ​ជ្រៃ​ធំ ក្នុងស្រុក​កោះធំ​នៃ​ខេត្តកណ្តាល នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៤​មេសា​នេះ​។ ដោយសារ​ពិធី​សម្ពោធ​នេះ​នឹងត្រូវ​ប្រព្រឹត្តទៅ​ក្រោម​វត្ត​មាននៃ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសជិតខាង​ទាំងពីរ គឺ​សម្តេច ហ៊ុន សែន និង​លោក ង្វៀន សួន​ហ្វុ​ក មន្ទីរ​សាធារណការ​ខេត្តកណ្តាល​បាន​ផ្សព្វផ្សាយ​ដំណឹង​អំពី​ការបិទ​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​ចន្លោះ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន កោះធំ ទៅដល់​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃទី​២៣ ខែមេសា ដល់​ម៉ោង​១​រសៀល​ថ្ងៃទី​២៤ ខែមេសា​។ សេចក្តីជូនដំណឹង​រប​ស់​មន្ទីរ​សាធារណការ បញ្ជាក់ថា​ចាប់ពី​ម៉ោង​១​រសៀល​ថ្ងៃទី​២៤ ខែមេសា​តទៅ ផ្លូវ​នេះ​នឹង​បើក​ឲ្យ​មាន​ចរាចរ​ជាធម្មតា​ឡើងវិញ​។ 

​សូមបញ្ជាក់ថា ស្ពាន​ជ្រៃ​ធំ​នេះ​ត្រូវបាន​សម្ពោធ​បើ​ការដ្ឋាន​សាងសង់​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម​ភាគី​វៀតណាម​គឺ​លោក ង្វៀន តាន់​យុង កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៤៕



Tag:
 ស្ពាន​ជ្រៃ​ធំ​
  ​សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com