ជាតិ
ធនាគារ CIMB បើកសម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​នៅ​អគារ Exchange Square
23, May 2017 , 9:09 pm        
រូបភាព
ភ្នំពេញ៖ កាលពី​ថ្ងៃទី២២ ខែឧសភា​កន្លងទៅ  ធនាគារ ស៊ី​អាយ​អី​ម​ប៊ី ភីអិលស៊ី (CIMB) បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ទីស្នាក់ការ​កណ្តាល​ដែលមាន​ទីតាំងនៅ​ជាន់​ទី៨ នៃ​អគារ Exchange Square ជាប់​ស្ថានទូត​សហរដ្ឋអាមេរិក ដែលជា​តំបន់​ទីប្រជុំជន នៃ​រាជធានី​ភ្នំពេញ ។

 

ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ជា​អធិបតី ពី​សំណាក់ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ក្រុមប្រឹក្សាភិបាល និង​គណៈ​គ្រប់គ្រង​របស់​ធនាគារ CIMB ព្រមទាំង​ភ្ញៀវកិត្តិយស​ដែលជា​អតិថិជន​របស់​ធនាគា​រ សរុប​ប្រមាណ ៦០នាក់ ។ 





ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដ៏​ឱឡារិក​នេះ Dato’ Shaarani Ibrahim ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ CIMB បាន​កត់សម្គាល់ថា៖ «យើង​បន្ត​អបអរសាទរ ភាព​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាមួយនឹង​ការបើក​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី របស់​ស៊ី​អាយ​អិ​ម​ប៊ី ក្នុងប្រទេស​កម្ពុជា។ ការវិវត្តន៍​ទៅមុខ​នេះ គឺ​មិន​ត្រឹមតែ​ជាស​ញ្ញា​នៃ​ការរីកចម្រើន​ឥតឈប់ឈរ​របស់​ធនា​គារ ស៊ី​អាយ​អិ​ម​ប៊ី នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ជានិច្ច ក្នុងការ​ផ្តល់នូវ​លក្ខ​ខណ្ឌ និង​ស្តង់ដារ​ការងារ​ល្អ​បំផុត សម្រាប់​បុគ្គលិក​ទាំងអស់​របស់      ធនាគារ» ។


 
មិនតែប៉ុណ្ណោះ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​បន្ថែមទៀតថា៖ បរិយាកាស​អំណោយផល​នៃ​ការិយាល័យ​ថ្មី​នេះ នឹង​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​យើង ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក្នុងការ​វិនិយោគ​លើ​ធនធានមនុស្ស និង     ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​ខ្លួន ដើម្បី​ចាប់យក​កំណើន​លូតលាស់​បន្ថែមទៀត និង​បំពេញតម្រូវការ​អតិថិជន​កាន់តែ​ល្អប្រសើរ។  
 
ជាមួយគ្នានេះ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ថ្លែង​អបអរសាទរ​ផងដែរ ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញា​ខ្ពស់​របស់​ធនាគារ CIMB ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ល្អប្រសើរ នាពេល​កន្លងមក។ លោកជំទាវ បន្តទៀតថា ការសម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​របស់​ធ​នាគារ ជា​បន្តបន្ទាប់ តាមរយៈ​ការទទួលបាន​ទំនុកចិត្ត​ពី​សាធារណជន ការទទួលបាន​ប្រាក់ចំណេញ និង​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណវុឌ្ឍិ ព្រមទាំង​ឆន្ទៈ​របស់​ធនាគារ ក្នុង​ការខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន ឲ្យ​បាន​កាន់តែ​ប្រសើរ។  


 
គួរបញ្ជាក់​ផងដែរ ធនាគារ CIMB បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ក្នុង​ឆ្នាំ២០១០ ដោយ​សាខា​ចំនួន២ នៅក្នុង​រាជធានី​ភ្នំពេញ និង​មាន​បុគ្គលិក​ប្រមាណ ៥០នាក់​តែប៉ុណ្ណោះ។ ក្នុង       រយៈពេល៧ឆ្នាំ កន្លងមកនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី បាន​រីកចម្រើន​ឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ហើយ​មាន​ចំនួន​បុគ្គលិក​កើនឡើង រហូតដល់​ជាង ៣០០នាក់ ព្រមទាំង​បាន​ពង្រីក​បណ្តាញ​សាខា រហូត​ទៅដល់ ១២កន្លែង រួមជាមួយ​ការិយាល័យ​កណ្តាល ដែល​ក្នុងនោះ​មាន ៨សាខា នៅ​រាជធានី​ភ្នំពេញ និង ៤សាខា​ទៀត នៅតាម​បណ្តា​ខេត្តសំខាន់ៗ ទូទាំងប្រទេស​កម្ពុជា។ 
 
អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី
ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១កន្លែង នៅក្នុង​ខេត្ត​រាជធានីសំខាន់ៗទាំង៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង។ ជាមួយនឹង​អតិថិជន​សរុប​ប្រមាណ ១៩,០០០នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិត​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផងដែរ។
 
ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង១០ ក្នុង​តំបន់​អាស៊ាន (ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ)។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស។ 
 
ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១ពាន់​កន្លែង គិត​ត្រឹម​ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការ វិភាគ ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១ពាន់ ក្រុមហ៊ុន​នៅក្នុង​តំបន់។ 
 
ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម តាមរយៈ​អង្គភាព​ចម្បង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩៧,៩ភាគរយ នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧ភាគរយ នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ។
 
ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៤ម៉ឺន​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៦៕

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com