ជាតិ
អ្នក​ភាសា​សាស្ត្រ​របស់​ថៃ រកឃើញថា នៅ​ថៃ​ភាគខាងត្បូង មានប្រើ​ភាសា​ខ្មែរ​ជាង​១​ពាន់​ពាក្យ​
24, May 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹ​ត្ត​ប​ត្តិ សិក្សា​ចក្រ បោះពុម្ព ឆ្នាំ​២០០៤ បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​១៩៩៥ លោក​ប្រេ​មិ​ន្ទ្រ គារ​វី និស្សិត​ដឺ​ប៉ាត់​ម៉​ង់​ភាសា​សាស្ត្រ នៃ​សាកលវិទ្យាល័យ​ចុ​ឡា​ឡុង់កន (​ចុ​ឡា​ល​ង្ក​រណ៍​) បានសរសេរថា ភាសា​ខ្មែរ ដែលមាន​នៅក្នុង​ភាសា​ថៃ​ខាងត្បូង មាន​ប្រមាណ ១៣២០​ពាក្យ​។ ពាក្យ​កម្ចី​ទាំងនេះ បាន​ចូលក្នុង​ប្រ​ព័​ន្ទ​សូរស័ព្ទ  នៃ​ភាសា​ថៃ​ខាងត្បូង ដោយ​ពេញលេញ ប៉ុន្តែ​អត្ថន័យ ន័យ​ពាក្យ​មាន​ប្រែប្រួល​ខ្លះៗ​ដែរ​។ ឧទាហរណ៍ ដូចជា​ពាក្យ​ខ្លះ​ខ្មែរ និយាយថា និយាយ ថៃ​ហៅថា​លែង​(​ឡែ​ង​) ក្លាយ​មកពី​ភាសា​ខ្មែរ ថ្លែង ។ អក​ទឹក ភាសា​ថៃ​ខាងត្បូង​អាន​ថា មឹក ក្លាយ​មកពី​ភាសា​ខ្មែរ​ថា ផឹក​។ កន្លះ​ថ្ងៃ ថៃ​ខាងត្បូង​ថា ង៉ា​យ​(​ង៉ា​យ ក្នុង​ភាសា​យួន ក៏មាន​និយាយថា ង៉ា​យ​ដែរ ដូចជា​ម៉ូត​ង៉ា​យ ហាយ​ង៉ា​យ​) មកពី​ពាក្យ​ខ្មែរ​ថា ថ្ងៃ​។ ពាក្យ​ទាំងនេះ ពុំមាន​នៅក្នុង​ភាសា​ថៃ ភាគ​កណ្តាល​ទេ​។ ដូច្នេះ គេ​អាច​សន្និដ្ឋានបានថា ភាសា​សៀម​ភាគខាងត្បូង គឺ​ភាគច្រើន​យកតាម​ភាសា​ខ្មែរ​។​


​    ​
​ពាក្យ​ថា​ព័ង ដែល​ថៃ​អាន​ចេញ​សំឡេង​ថា ផាំង មានន័យថា ពាងទឹក ឬ​អាងទឹក​។ ជា​ពាក្យ​មកពី​ភាសា​ខ្មែរ បុរាណ ដែល​មានន័យថា ត្រ​វាង ឬ​ត្រ​វង ដែល​ខ្មែរ​បច្ចុប្បន្ន​អាន​ថា ត្រពាំង​។ ពាក្យ​ថៃ គេ​អាច​សន្ម​ត់​ថា ថៃ​បាន​យក​ពី​ភាសា​ខ្មែរ​ទៅ នៅ​មុនពេល​សម័យអង្គ​របា​ន បញ្ចប់​។​

​កញ្ញា ដាវ​រឿង វី​ទ្យា​រដ្ឋ បានសរសេរថា នៅ​ថៃ​ខាងត្បូង មាន​ស្ទឹង​មួយ មាន​ឈ្មោះថា ឡាំ​ប៉ាំ ហូ​ចាក់​ត្រង់​ទៅ​កន្លែង​ដែល​គេ​ហៅថា ទន្លេ​ង​ហ្លួង មានន័យថា ទន្លេធំ​។ ឈ្មោះ​ទន្លេ​នេះ ប្រហែល​មកពី​ពាក្យ​ខ្មែរ​ថា អំ​វាំ មានន័យថា ពាម​។
​    ​
​ដាវ​រឿង វិទ្យា​រដ្ឋ បញ្ជាក់ទៀតថា នាង​បាន​រកឃើញ​ពាក្យ​ចំនួន​បួន នៅក្នុង​ខេត្ត​នគរ ស្រី​ធម្មរាជ និង​សុង​ខ្លា ដែល​ពាក់ព័ន្ធ នឹង​គោរមងារ​របស់​មន្ត្រី សម័យបុរាណ​។ ស្ថាន​នាម​នេះ អាច​រកឃើញ​ក្នុង​ឯកសារ​មុន​ស​វត្សរ៍​ទី​១៩  ដូចជា​ពាក្យ ជ្លូ​ន ឬ​ជ្លូ​រ ជា​ឈ្មោះ​វត្ត​មួយ ដែលជា​ពាក្យ​មកពី​ភាសា​ខ្មែរ​បុរាណ អាន​ថា ឆ្លោ​ញ ជា​ងារ​របស់​មន្ត្រីជាន់ខ្ពស់  នៅ​សម័យអង្គរ​។​មាន ភូមិ​មួយ​សរសេរ​ជា​ថា កាំ​លោ​ន អាន​ថា ម្ល៉ូ​ន ដែល​ឈ្មោះ​នេះ មកពី​ភាសា​ខ្មែរ​បុរាណ​ថា កំ​លោ​ញ ឬ​កំ​ឡោ​ញ ជា​ក្រុម និង​ងារ​មួយ​នៅមុន​សម័យអង្គរ​និង​សម័យអង្គរ​។ វត្ត​មួយ​នៅ ខេត្ត​នគរ​ស្រី​ធម្មរាជ មាន​ឈ្មោះថា ផះ​តេង អាន​ថា ផះ​ដែង ដែល​ពាក្យ​ថា​ផះ​តេង​នេះ ក៏​សម្រាប់​ហៅ​ពួក​ព្រាហ្មណ៍ និង​ជា​ពាក្យ​មកពី​ភាសា​ខ្មែរ​បុរាណ ហៅថា​ម្រ​ង​តេង ឬ​កម្រ​តេង  ហើយ​នៅមាន​ពាក្យ​មួយទៀត គឺ​រះ​នោ​ត ឬ​រៈ​នោ​ត មកពី​ភាសា​ខ្មែរ​បុរាណ​ថា ន៌ោ​ច ណ្ឋោ​ច ណ៌ោ​ច ដែល​ភាសា​ខ្មែរ​ទំនើប ហៅថា រនោច​។ ឈ្មោះ ឬ​ពាក្យ​នេះ  ប្រហែល​មានន័យថា ជា​ភូមិ​បក្ស​រនោច ដូច​ក្នុងប្រទេស​កម្ពុជា កាលសម័យ​បុរាណ មាន​ភូ​មិន​មួយ ដែល​អ្នកស្រុក​ជាប់​កំណែន  រាល់​បក្ស​រនោច​។​
​    ​
​យោងតាម​ស្ថាន​នាម​ទាំងនេះ គេ​អាច​សន្និដ្ឋានបានថា ថៃ ធ្លាប់​រៀបចំ​សង្គម និង​សាសនា នៅ​ភាគខាងត្បូង ដោយ​យក​គំរូ តាម​ចក្រភព​ខ្មែរ​បុរាណ​ផងដែរ​៕

​ដោយ ពៅ សុខ (​អ្នកនិពន្ធ​)

© រក្សាសិទ្ធិដោយ thmeythmey.com