អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តូរ​បណ្ណ​អេ​ធី​អឹម​ទៅជា​បណ្ណ​អេ​ធី​អឹម EMV
26, May 2017 , 3:00 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ប្រជា​ធានា​គារ ហើយ​លោកអ្នក​ជឿទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​នាំមុខគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​នៅ​ថ្ងៃទី ២៦ ខែឧសភា ថា ធនាគារ​នេះ នឹង​ផ្លាស់ប្តូរ​បណ្ណ​អេ​ធី​អឹម​ពី Magnetic stripe card ទៅជា EMV chip card​។​
 
​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ដោយសារ​ការរីកចម្រើន​ឥតឈប់ឈរ​យ៉ាង​ឆាប់រហ័ស នៃ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព​ត័​មាន​វិទ្យា និង​ដើម្បី​ធានាអោយមាន​សុ​វត្តិភាព​ខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​សម្រេចផ្លាស់ប្តូរ​បណ្ណ​អេ​ធី​អឹម​ពី​Magnetic stripe card ទៅជា EMV chip card ដែលជា​បណ្ណ​ប្លា​ស្ទីក​អេឡិចត្រូនិក​មាន​ប្រព័ន្ធ​បទដ្ឋាន EMV ( Europay MasterCard and VISA ) ។ ប្រព័ន្ធ​នេះ ធានា​សុវត្ថិភាព​ខ្ពស់ ក្នុងការ ការពារ​ហានិភ័យ​ក្នុងការ​ក្លែងបន្លំ និង​អាច​ប្រើប្រាស់​មុខងារ​បន្ថែមទៀត​នាពេល​អនាគត និង​អា​ចត​ភ្ជាប់​ជាមួយនឹង​ពិភពលោក​។ លោក ក៏បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បណ្ណ​អេ​ធី​អឹម​ប្រភេទ Magnetic stripe​ប្រហែល ៨០០.០០០ បណ្ណ ដែល​នឹងត្រូវ​ជំនួស​ថ្មី ដោយ​បណ្ណ EMV chip card វិញ​។ អតិថិជន​ទាំងអស់​អាច​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នៅ​ជិត​បំផុត​ដើម្បី​ប្តូរ​យក​ប័ណ្ណ EMV chip card ចាប់ពី​ថ្ងៃនេះ​តទៅ​។




 
​បណ្ណ​អេ​ធី​អឹម EMV chip ថ្មី​នេះ​អាចធ្វើ​ប្រតិបត្តិការ​ជាមួយនឹង​ទូ​អេ​ធី​អឹម​ប្រហែល​៤,០០០ នៅតាម​ទីតាំង​ដែលមាន​ស្លាក​សញ្ញា ACLEDA Bank Gold Dot ដូចជា​ផ្សារ​ទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ស្ថាប័ន ក្រុមហ៊ុន បណ្តា​គារ​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​ធ្វើ​ប្រតិបត្តិ​ការទិញ​ផលិតផល សេវាកម្ម ដក​ប្រាក់ ដាក់​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរ​សព្ទ​ដៃ ពិនិត្យមើល​សមតុល្យ​គណនី​។​ល​។​



​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​លើ​គេហទំព័រ htt://www.acledabank.com
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ តាម​អ៊ី​ម៉ែ​ល​៖ [email protected]
​លោក ព្រំ វិសុទ្ធ​
​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម​
​អ៊ី​ម៉ែ​ល​៖ [email protected]

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com