ព័ត៍មានសុខភាព
សុខភាព៖ ​ចូរ​ប្រយ័ត្ន​! មើល​វីដេអូ​សិច​ច្រើន ក៏មាន​ផលប៉ះពាល់​ដល់​សុខភាព​ដែរ​
28, May 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មិន​ខ្វល់​ថា​អ្នក​ជឿ​ឬ​អត់​ទេ​ថា ដោយយោង​ទៅតាម​សមាគមន៍​ជំងឺ​ចិត្តសាស្ត្រ​អាមេរិក​បាន​ឲ្យ​ដឹងថា ការមើល​វីដេអូ​សិច​ចំពោះ​មនុស្ស​ស្រី​មានការ​កើនឡើង​រហូត​ដល់ ៣០​ភាគរយ និង​បុរស​ចាប់ពី ៥០​ភាគរយ​ឡើងទៅ​។ ប៉ុន្តែ​បើសិនជា​រឿងនេះ​ប្រែ​ក្លាយទៅជា​ភាព​ញៀន​វិញ អ្នក​ប្រហែលជា​អាចមាន​បញ្ហា​ច្រើន​ដូចជា​៖



​បាក់​ទឹកចិត្ត​
​ការសិក្សា​មួយ​បាន​រកឃើញថា សម្រាប់​អ្នក​ដែល​ធ្លាប់​តែមាន​សកម្មភាព​ផ្លូវភេទ​តាមរយៈ​មើល​វីដេអូ​សិច ឃើញថា​មាន​អាកា​រៈ​ជំងឺ​បាក់​ទឹកចិត្ត​ខ្ពស់ជាង​អ្នក​ដែល​មិន​មើល​វីដេអូ​សិច​។ ក្នុងករណី​ដែល ជំងឺ​បាក់​ទឹកចិត្ត និង​ការ​ញៀន​មើល​វីដេអូ​សិច​មិនបាន​រកឃើញ​ទេនោះ អ្នកជំងឺ​អាច​នឹងមាន​បញ្ហា​ចំពោះ​សុខភាព​កាន់តែខ្លាំង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​មាន​បញ្ហា​លើ​រឿង​ផ្ទាល់ខ្លួន​
​មុនពេល និង​ក្នុងពេល​មើល​វីដេអូ​សិច ការ​ញៀន​លើ​បញ្ហា​នេះ​ទំនងជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង់បាន​ភាព​ស្រើបស្រាល​ខ្លាំង និង​លឿន​។ ជា​អ​កុស​ល្យ ក្រោយពី​មើល​រឿងនេះ​រួច វា​អាច​នឹងធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​អវិជ្ជមាន​ទៅវិញ​ដូចជា យល់ថា​ខ្លួនឯង​មាន​កំហុស ឬ​មាន​ភាពអាម៉ាស​ខ្លាំង​។​

​មាន​បញ្ហា​ចំពោះ​ទំនាក់ទំនង​ស្នេហា និង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​
​នៅពេល​អ្នកមើល​រឿង​សិច​ច្រើនពេក ឬ​ញឹកញាប់​ពេក វា​អាចធ្វើ​ឲ្យ​អ្នក​ផ្តាច់ខ្លួន​ពី​ជីវិត​ទំនាក់ទំនង​ស្នេហា​ខាង​ផ្លូវភេទ​ពិតប្រាកដ​ជាមួយ​ដៃគូ​បាន​។ តាម​ការសិក្សា​បាន​រកឃើញថា កាលណា​បុរស​ប្រើពេល​វេលា​នៅ​ជាមួយ​វីដេអូ​សិច​ច្រើនពេក វា​នឹងធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់គាត់​មានការ​ថយចុះ និង​ចៀស​កាន់តែ​ឆ្ងាយ​ពី​ដៃគូ​រួមភេទ​ខ្លួន​ទៀតផង​។​

​តើ​ពេលណា​ទើប​គិតថា​ញៀន​នឹង​វីដេអូ​សិច​?


    ១. អ្នកមាន​អារម្មណ៍​ថា​មិនអាច​បញ្ឈប់​អារម្មណ៍​ចង់​មើល​បាន​
    ២. ខណៈពេលដែល​អ្នក​ចាប់ផ្តើម​មាន​ភាព​ស្រើបស្រាល ក្រោយមកទៀត​អ្នក​បែរជា​មាន​អារម្មណ៍​បាក់​ទឹកចិត្ត អាម៉ាសមុខ ឬ​សាង​កំហុស​អ្វីមួយ​
    ៣. អ្នក​ព្យាយាម និង​លាក់បាំង ឬ​បិទបាំង​អាកប្បកិរិយា និង​ការប្រើប្រាស់​វីដេអូ​សិច​
    ៤. អ្នក​យល់ថា ការមើល​វីដេអូ​សិច​គឺជា​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​នៃ​ភាព​រ៉ូ​ម៉ែន​ទិ​ក​
    ៥. វា​ចាប់ផ្តើម​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក​
    ៦. រំខាន​ដល់​ការលូតលាស់​ខាង​ផ្លូវចិត្ត និង​អារម្មណ៍​
    ៧. ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត ឯការ ឬ​មិនសូវ​ស្រឡាញ់​ខ្លួនឯង​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com