កីឡាជាតិ
ជាតិ
សំបុត្រ​ចូលរួម​ទស្សនា​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ឥណ្ឌូនេស៊ី ដាក់លក់​នៅថ្ងៃនេះ​
28, May 2017 , 8:39 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដាក់លក់​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី​២៨ ខែឧសភា នេះ​។ សំបុត្រ​ចូលរួម​ទស្សនា​មាន​ពីរ​ប្រភេទ​ក្នុងនោះ​ប្រភេទ​ទី​១​មានតម្លៃ​១​ម៉ឺន​រៀល និង​ប្រភេទ​ទី​២​មានតម្លៃ​៥​ពាន់​រៀល​។ អ្នកគាំទ្រ​អាច​ទិញ​សំបុត្រ​ទាំងនេះ នៅក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ចាប់ពី​ថ្ងៃទី​២៨ ខែឧសភា នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដាក់លក់​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ដែល​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ខាងមុខនេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ តម្លៃ​សំបុត្រ​សម្រាប់​កន្លែង​អង្គុយ​មាន​ដំបូល​(​ប្រភេទ​ទី​១)​មានតម្លៃ​១​ម៉ឺន​រៀល និង​សំបុត្រ​សម្រាប់​កន្លែង​គ្មាន​ដំបូល​តម្លៃ​៥​ពាន់​រៀល ដែល​សំបុត្រ​ទាំងនេះ​នឹង​លក់​នៅក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។ 

​គួរ​បញ្ជាក់ថា ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​ត្រៀមខ្លួន​ស្វាគមន៍​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​វគ្គ​ជម្រុះ​ពូ​ល C ពានរង្វាន់ AFC Asian Cup 2019 នៅ​ថ្ងៃទី​១៣ ខែមិថុនា ដែល​កម្ពុជា​យក​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើជា​ម្ចាស់ផ្ទះ​៕




© រក្សាសិទ្ធិដោយ thmeythmey.com