ជាតិ
ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​ច្រើន​នៅ​តំបន់​មាត់សមុទ្រ ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​
27, May 2017 , 6:35 pm        
រូបភាព
ភ្នំពេញ​៖ ការ​ព្យាករ​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​២៨-៣១ ឧសភា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ច្រើន នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប និង​តំប​នប់​ជួរ​ភ្នំក្រវាញ​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​ថា បច្ចុប្បន្ន​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​។ ជាមួយគ្នានេះ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែមិថុនា តទៅ ខ្យល់មូសុង​និរតី និង​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា​។​

យោងតាម​ការ​ព្យាករ​អាកាសធាតុ​ខាងលើ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប និង​តំប​នប់​ជួរ​ភ្នំក្រវាញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ច្រើន ចាប់ពី​ថ្ងៃទី​២៨-៣១ ឧសភា​។ ចំណែកឯ តំបន់​វាលទំនាប​វិញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី ០១-០៤ ខែមិថុនា​។​

ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ពិសេស​ចាប់ពី​ថ្ងៃទី​២៨-៣១ ឧសភា​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​នៅ​ថ្ងៃទី​២៧ ឧសភា​៕


Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com