ជាតិ
ពីនេះ ពីនោះ
តើ «​ការរេចរឹល​បរិស្ថាន​» និង «​ការរេចរឹល​ព្រៃឈើ​» មានន័យ​ដូចម្ដេច​?
28, May 2017 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពាក្យ «​ការរេចរឹល​បរិស្ថាន​» និង «​ការរេចរឹល​ព្រៃឈើ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ការរេចរឹល​បរិស្ថាន​» Environmental degradation ជាការ​ខូចខាត​បរិស្ថាន​តាមរយៈ​ការថយចុះ​ធនធាន​នានា ដូចជា ទឹក ខ្យល់ ដី​ជាដើម ការបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​ផុត​ពូជ​នៃ​រុក្ខជាតិ និង​សត្វព្រៃ​។​

រីឯ​ពាក្យ «​ការរេចរឹល​ព្រៃឈើ​» Forest degradation  ស្ថានភាព​ព្រៃឈើ​ដែល​បាន​ថយចុះ​រហូតដល់​ក្រោម​សមត្ថភាព​ធម្មជាតិ​រប​ស់ព្រៃ​ឈើ ប៉ុន្តែ​ការថយចុះ​នោះ​តិចជាង ១០​ភាគរយ នៃ​គម្រប​ព្រៃឈើ​។​

ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕




Tag:
 Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com