បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​នៅ​ភ្នំពេញ ប៉ង​ទៅ​បោះឆ្នោត​រើស​ចៅសង្កាត់ ដែល​អាច​ដោះស្រាយ​បញ្ហា​អសន្តិសុខ និង​ទឹក​លិច​ផ្ទះ
28, May 2017 , 11:45 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ថ្ងៃទី​០៤ មិថុនា ដែលជា​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាន់តែ​ខិតជិត​មកដល់ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ  មកពី​៥​សង្កាត់​ផ្សេងៗ​គ្នា ចង់ឃើញ​ចៅសង្កាត់​អាណត្តិ​ថ្មី​របស់ខ្លួន ដោះស្រាយ​បញ្ហា​អសន្តិសុខ​នៅ​មូលដ្ឋាន ដូចជា​៖ ចោរឆក់ និង​គ្រឿងញៀន​ជាដើម​។ ក្រៅពីនេះ បញ្ហា​ទឹក​លិច​ផ្ទះ ដែល​កំពុង​រំខាន​ដល់​ការរស់នៅ​របស់ខ្លួន ខណៈ​រដូវភ្លៀង​បាន​ចូលមក​ដល់​នោះ ក៏​ជា​ប្រធានបទ ដែល​ពួកគេ​ចង់ឃើញ​តំណាង​របស់ខ្លួន មាន​សមត្ថភាព​ដោះស្រាយ​ផងដែរ​។


 
ការកើនឡើង​នូវ​ចំនួន​មនុស្ស​នៅ​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​កើតមាន​បញ្ហា​មួយចំនួន ដូចជា​៖ សំរាម ស្ទះលូ និង​ស្ទះចរាចរណ៍​ជាដើម​។ ក្រៅពីនេះ អសន្តិសុខ​សង្គម ដូចជា​៖ ចោរកម្ម និង​គ្រឿងញៀន បាន​បង្ក​ឲ្យ​ពលរដ្ឋ រស់នៅ​ជាមួយ​ការភ័យខ្លាច និង​គ្មាន​សុវត្ថិភាព​។ ពលរដ្ឋ​នៅ​ភ្នំពេញ​ចំនួន​៥​សង្កាត់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​នឹង​បោះឆ្នោត​ជូន​ចៅសង្កាត់​រូប​ណា ដែលមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ខាងលើនេះ​។

ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ដូចតទៅ​៖  













© រក្សាសិទ្ធិដោយ thmeythmey.com