ពីនេះ ពីនោះ
រូបត្លុក
ចិញ្ចើមផ្លូវ​ត្រូវបាន​គេ​«​រំលោភ​»​ហើយ​«​រំលោភ​»​ទៀត​
23, Sep 2017 , 12:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ប្រទេស​មួយចំនួន អាជីវករ គ្មាន​សិទ្ធិ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ដើម្បី​ធ្វើ​អាជីវ​កម្ម​ផ្ទាល់ខ្លួន​ឡើយ​។ ចិញ្ចើមផ្លូវ គឺជា​ទីកន្លែង​សាធារណៈ​សម្រាប់​អ្នក​ថ្មើ​ជើង​។ នៅ​កម្ពុជា អ្នក​ថ្មើ​ជើង បើ​ចង់​ដើរ​កម្សាន្ត មិនអាច​ដើរ​លើ​ចិញ្ចើមផ្លូវ​បានឡើយ ព្រោះ ចិញ្ចើមផ្លូវ​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកជំនួញ​មួយចំនួន​។ សាលា​រាជធានី​ភ្នំពេញ សាកល្បង​ចង់​ដោះស្រាយ​រឿងនេះ ជាច្រើន​ដង ច្រើនសា​ដែរ​។ តែ​ក៏​ស្ងាត់​ទៅវិញ​។ រឿងនេះ ប្រហែលជា​សាលា​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ប្រឈម​ជាមួយ​អាជីវករ​ដែល​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម ឬមួយ​ក៏​សាលាក្រុង​ទុក​ឲ្យ​អា​ជីករ​យល់​ពី​ច្បាប់​ដោយ​ខ្លួនឯង​? នេះ​ជា​សំណួរ​ដែល​មិនទាន់មាន​ចម្លើយ​៕




© រក្សាសិទ្ធិដោយ thmeythmey.com