បទយកការណ៍ / បទសម្ភាសន៍
ស្ថាបត្យករ​មួយក្រុម យក​ដើមស្រូវ និង​ក្រវាញ បង្កើត​រូបរាង​ស្ពាន​នៅ​ខេត្តបាត់ដំបង និង​ពោធិ៍សាត់
24, Jun 2017 , 6:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមនិស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ចំនួន​៤​រូប បាន​បង្កើត​ប្លង់​មេ​នៃ សំណង់​ស្ពាន​លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ព្រំប្រទល់​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ដោយ​យក​លំនាំ ពី​ដើមស្រូវ និង​ដើម​ក្រវាញ​។ ប្លង់​ស្ពាន​នេះ ត្រូវបាន​និស្សិត​ខាងលើ អះអាងថា នឹង​ផ្តល់​សោភ័ណភាព​ស្រស់ស្អាត​ដល់​ខេត្ត​ទាំងពីរ និង​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​ម្តុំ​ស្ពាន​នេះ​ផងដែរ​។



​លោក ឡេង ប៊ុន​ណា​រ៉ុង សមាជិក​ម្នាក់​ក្នុងចំណោម​និស្សិត​ទាំង​៤​រូប បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការបង្កើត​ប្លង់​មេនេះ​ឡើង គឺ​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ដែលជា​ខេត្ត​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​កសិកម្ម​។            
 
​លោក​និយាយថា​៖«​យើង​មើលឃើញ​ខេត្តបាត់ដំបង​ជា​ជង្រុក​ស្រូវ​ដ៏​ធំ ហេតុនេះហើយ​ទើប​យើង​យក​ទម្រង់​នៃ​ស្រូវ និង​ដើម​ក្រវាញ​នៅ​ខេត្តពោធិ៍សាត់ ដែលមាន​មនុស្ស​ស្រករៗ​ពួក​ខ្ញុំ អាច​នឹង​អត់​ស្គាល់​ច្រើន យកមក Design ជា​រូបរាង​ស្ពាន​នេះ​ឡើង​»​។

​គម្រោង​មេ​ខាងលើ ត្រូវបាន លោក ឡេង ប៊ុន​ណា​រ៉ុង និង​ក្រុម​របស់ខ្លួន យកមក​ដាក់តាំង​ពិព័រណ៍​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨-១០ មិថុនា ឆ្នាំ​២០១៧​។   
 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក ឡេង ប៊ុន​ណា​រ៉ុង ជាមួយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៅ​គេហទំព័រ​ថ្មីៗ ដូចតទៅ​៖          
 













Tag:
 ​ឡេង ប៊ុន​ណា​រ៉ុង​
  ​បាត់ដំបង​
 ​ ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com