ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក គួច ចំរើន និងអភិបាលរងបីនាក់ចូលកាន់តំណែងផ្លូវការនៅខេត្តកំពង់ចាម
27, Jun 2017 ,
10:55 am
រូបភាព
សម្តេច ស ខេង ផ្តល់លិខិតតែងតាំងអភិបាលខេត្ត អភិបាលរងខេត្តថ្មីនៅកំពង់ចាម នាព្រឹកថ្ងៃអង្គារនេះ។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ លោក គួច ចំរើន ចូលកាន់តំណែងអភិបាលខេត្តកំពង់ចាមផ្លូវការ តាមរយៈពិធីប្រកាសតែងតាំង ក្រោមអធិបតីភាពសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី ២៧ មិថុនានេះ។
លោក គួច ចំរើន ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល របស់ក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខណ្ឌមានជ័យ និងខណ្ឌដូនពេញ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ។ អភិបាលខេត្តចាស់ លោក លន់ លឹមថៃ ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋមន្ត្រី។
ក្រោមអធិបតីភាពសម្ដេច ស ខេង នេះក៏មានការប្រកាសតែងតាំងអភិបាលរងខេត្តកំពង់ចាម ៣រូបផងដែរ រួមមាន លោកស្រី ស្រី គឹមឆយ អភិបាលស្រុកកំពង់សៀម ,លោក ហេង វណ្ណនី អភិបាលស្រុកស្រីសន្ធរ និងលោក ហាន កុសល នាយករដ្ឋបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ចាម៕
អភិបាលខេត្តចាស់ លោក លន់ លឹមថៃ ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
លោក គួច ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល របស់ក្រសួងមហាផ្ទៃ និងជាអតីតខណ្ឌមានជ័យ និងខណ្ឌដូនពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
លោកស្រី ស្រី គឹមឆយ អភិបាលស្រុកកំពង់សៀមឡើងជាអភិបាលរងខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
លោក ហេង វណ្ណនី អភិបាលស្រុកស្រីសន្ធរឡើងជាអភិបាលរងខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
លោក ហាន កុសល នាយករដ្ឋបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គួច ចំរើន
ស ខេង
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម