ជាតិ
លោក លី ឡេង ចូលកាន់​តំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ​ផ្លូវការ​
27, Jun 2017 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក លី ឡេង ចូលកាន់​តំណែង​អភិបាលខេត្ត​ត្បូងឃ្មុំផ្លូវការ តាមរយៈ​ពិធី​ប្រកាស​តែងតាំង ក្រោម​អធិបតីភាព​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​អង្គារ ទី ២៧ មិថុនា​នេះ​។



​លោក លី ឡេង ជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក ប្រាជ្ញ ចន្ទ ។ ចំណែក លោក ប្រាជ្ញ ចន្ទ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៣​។ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ កាត់​ខេត្ត​ត្បូងឃ្មុំ ចេញពី​ខេត្តកំពង់ចាម នូវ​ក្រុង​១ និង​ស្រុក ៦ រួមមាន ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​៕


Tag:
 គួច ចំរើន​
  ស ខេង​
 ​ កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com