ពីនេះ ពីនោះ
ពាក្យ «​សម្លការី​» ខ្មែរ​ខ្ចី​ពី​ភាសា​ឥណ្ឌា​
21, Jul 2017 , 7:26 am        
រូបភាព
ដោយ: ថ្មីៗ
ការី គឺជា​សម្ល​មួយ​ប្រភេទ​ដែល​ពលរដ្ឋ​ខ្មែរ​តែងតែ​និយម​បរិភោគ​ជាមួយនឹង​នំ​បញ្ចុក​។ ប៉ុន្តែ ពួកគេ​មួយចំនួនធំ មិនបាន​ដឹងថា​ពាក្យ «​ការី​» ឬ​ហៅ «​សម្លការី​» នេះ​ជា​ពាក្យ​ភាសាបរទេស​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពី​ពាក្យ​កម្ចី​មួយ​នេះ​យ៉ាង​ដូច្នេះ​ថា​៖

​ការី (​កា​-​រី​)​ជា​នាមសព្ទ​ដែល​កម្ចី​ពី​ភាសា​ឥណ្ឌា មានន័យថា ឈ្មោះ​គ្រឿងសម្ល ១ យ៉ាង​មកពី​ស្រុក​ក្លិង្គ​; សម្ល​ដែល​ស្ល​ដាក់​គ្រឿង​នោះ ក៏​ហៅ សម្លការី ដែរ ។​

បើជា​ភាសាបាលី «ការី» មានន័យថា អ្នកធ្វើ​, អ្នកធ្វើការងារ ៕


© រក្សាសិទ្ធិដោយ thmeythmey.com