អត្ថបទពាណិជ្ជកម្ម
​សាលារៀន​វ៉េ​ស្ទឡា​ញន៍​ចូលរួម​វិភាគទាន​បោះពុម្ព​សៀវភៅ​អាជីព​កំណាព្យ​ដែល​ជិត​បាត់បង់​
27, Jul 2017 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​សង្កេត និង​យល់ឃើញថា អាជីព​កំណាព្យ​ខ្មែរ​កំពុង​ឈានទៅរក​ការបាត់បង់​ពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​នោះ សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​បាន​ចំណាយពេល​ជាង​១​ឆ្នាំ​ដើម្បី​ផលិត​សៀវភៅ​កំណាព្យ​ដែលមាន​ចំណងជើង​ថា​៖«​កម្ពុជា និង​សម័យកាល Digital»​។ សៀវភៅ​នេះ​ដែលមាន​កម្រាស​ប្រមាណ​ជា​១៦០​ទំព័រ នឹងត្រូវ​ចេញផ្សាយ​នៅ​ខែសីហា​ខាង​មុ​នេះ​។

​តាមរយៈ​កំណាព្យ​នេះ អ្នកអាន​អាច​ទទួលបាន​ព័ត៌មាន​វប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា​ព័ត៌មាន សង្គម​។​ល​។ និយាយ​ជារួម អាន​សៀវភៅ​មួយ​ក្បាន​នេះ អនុញ្ញាត​ឲ្យ​អ្នកអាន​អាច​យល់ដឹង​ពី​ជីវិត​ពិត​របស់​កម្ពុជា​ក្នុង​សម័យថ្មីៗ​នេះ​។ ឬ​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា អាន​កំណាព្យ​ដើម្បី​ទទួល​ព័ត៌មាន​។ 

​អត្ថបទ​ភាគច្រើន​និយាយ​ពី​ជីវិត​បច្ចុប្បន្នភាព​នៃ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​។

​តំណាង​សារព័ត៌មាន​ថ្មីៗ​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​ស្ថាប័ន​របស់ខ្លួន​ផលិត​សៀវភៅ​មួយ​ក្បាល​នេះ​ឡើង ព្រោះ អាជីព​កំណាព្យ​សឹងតែ​បាត់​ខ្លួន​ពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ទៅហើយ​។ ឥឡូវនេះ បើ​ចេះ​អាជីព​កំណាព្យ តើ​ទៅរក​ការងារ​ធ្វើ​នៅ​ឯង​ណា​? កំណាព្យ មិន​ត្រឹមតែ​ជា​អាជីព​មួយ​ប៉ុណ្ណោះ​ទេ​។ តែ​កំណាព្យ​ជា​ផ្នែក​មួយ​នៃ​អក្ស​សាស្ត្រ ជា​ផ្នែក​មួយ​នៃ​សិល្បៈ និង​ជា​ផ្នែក​មួយ​នៃ​មនោគមន៍វិជ្ជា​ដ៏​ស៊ីជម្រៅ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ កំណាព្យ​អាច​ដើរតួនាទី​ជា​ឧបករណ៍​បម្រើសេវា​ទីផ្សា​រ និង​លក់​ក៏បាន​ដែរ​។ ចូលរួម​ថែរក្សា ការពារ​កំណាព្យ​កុំ​ឲ្យ​បាត់បង់ មានន័យថា ចូលរួម​ថែរក្សា​វប្បធម៌​ខ្មែរ​។ សូមបញ្ជាក់ថា សាលារៀន​វ៉េ​ស្ហ​ឡា​ញន៍ គឺជា​អ្នក​ឧបត្ថម្ភ​មួយ​ក្នុងចំណោម​អ្នក​ឧបត្ថម្ភ​ដទៃទៀត​ដែល​ធ្វើ​ឲ្យ​សៀវភៅ​អាជីព​កំណាព្យ​នេះ​លេចចេញ​ជា​រូបរៀង​ឡើង​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 ​ការអាន​
© រក្សាសិទ្ធិដោយ thmeythmey.com