បទយកការណ៍ / បទសម្ភាសន៍
លោក ប៊ី​ន យ៉ាន ប៉ង​ធ្វើជា​មហាសេដ្ឋី​ពិភពលោក​ដូច ដូ​ណា​ល់ ត្រាំ​
22, Jul 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ប៊ី​ន យ៉ាន ជា​ជនជាតិដើម​ភាគតិច​គួ​យ​នៅ​ខេត្តស្ទឹងត្រែង​។ យុវជន​វ័យ​២៦​ឆ្នាំ​រូបនេះ មាន​មហិច្ឆតា​ចង់​ក្លាយជា​មហាសេដ្ឋី​ពិភពលោក​ដូច​លោក​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ ដែរ​។ បច្ចុប្បន្ន និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ​ជំ​នា​ញ​សេដ្ឋកិច្ច​រូបនេះ មាន​ក្រុមហ៊ុន​អចលនទ្រព្យ ផ្សារ​លក់ទំនិញ​ខ្នាតតូច និង​មាន​ចម្ការ​ស្វាយចន្ទី​ផងដែរ​។

   


​លោក ប៊ី​ន យ៉ាន ជនជាតិដើម​ភាគតិច​គួ​យ​នៅ​ខេត្តស្ទឹងត្រែង ដែល​ទើបតែ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច បាន​បង្កើត​ជំនួញ​ជាច្រើន ដូចជា​៖ ក្រុមហ៊ុន​អចលនទ្រព្យ​SMB ផ្សារ​លក់ទំនិញ​ខ្នាតតូច​នៅ​សង្កាត់​ផ្សារ​ទួល​ទំពូង និង​ចម្ការ​ស្វាយចន្ទី​នៅ​ស្រុកកំណើត​។  លើសពីនេះ យ៉ាន បាន​បោះ​ពុ​ម្ភ​សៀវភៅ​ជា​ភាសា​អង់គ្លេស ដែលជា​ស្នាដៃ​លើកដំបូង​របស់ខ្លួន ដើម្បី​ដាក់លក់​នៅលើ​ទីផ្សារ​ផងដែរ​។    
    
​លោក​ពន្យល់ថា ទោះ​មិនមាន​លុយ ក៏​អាចធ្វើ​ជំនួញ​បានដែរ​។  លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅពេល​ខ្ញុំ​ដាក់​គោលដៅ​នៅ​ឆ្នាំ​២០១៧​ថា ខ្ញុំ​នឹង​បើក​ក្រុមហ៊ុន​៥​ក្នុង​ដៃ មិត្តភក្តិ​ខ្ញុំគេ​សើច ព្រោះ​ខ្ញុំ​អត់​មាន​លុយ​សូម្បី​១០០​រៀល​។ ប៉ុន្តែ អ្វីដែល​ខ្ញុំ​មាន គឺ​គំនិត​។ ព្រោះ​បើ​មានគំនិត យើង​នឹង​ដើរទៅ​មុខ​បាន​»​។     
   
​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក ប៊ី​ន យ៉ាន ដូចតទៅ​៖      






© រក្សាសិទ្ធិដោយ thmeythmey.com