កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​របស់ Tevez, Oscar ប្រឈម​អវត្តមាន​រដូវ​ក្រោយ បើ​ទូទាត់​ប្រាក់ខែ​មិន​ច្បាស់លាស់​
26, Jul 2017 , 4:52 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ចំនួន ១៣ នៃ​លី​ក​កំពូល​ចិន Chinese Super League ប្រឈម​នឹង​ការហាមឃាត់​ចូលរួម​ប្រកួត​នៅ​រដូវ​កាល​ក្រោយ ប្រសិនបើ​មិនបាន​ទូទាត់​ប្រាក់ខែ​ឲ្យ​បានច្បាស់លាស់​ដល់​កីឡាករ​ទេនោះ​។



​សមាគម​កីឡាបាល់ទាត់​ចិន​ហៅ​កាត់ (CFA) បានដាក់​ការស៊ើបអង្កេត​ទៅកាន់​ក្លិប​ទាំងអស់ ប៉ុន្តែ​លើកលែងតែ​ក្លិប​៣​ប៉ុណ្ណោះ​ដែល​រួចខ្លួន​ក្នុងចំណោម​ក្លិប​ទាំង​១៦ នៃ​លី​ក​កំពូល​ចិន​។

 BBC ចុះផ្សាយ​ថា CFA បាន​អះអាងថា​ក្លឹប​ទាំង​១៣​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បំណុល​លើ​ការផ្ទេរ​កីឡាករ ប្រាក់ខែ និង​ប្រាក់​បន្ថែម​ទៅ​ឲ្យ​កីឡាករ​។ ជុំវិញ​បញ្ហា​នេះ សមាគម​កីឡាបាល់ទាត់​ចិន បាន​ប្រាប់​ឲ្យ​ក្លិប​ទាំងនោះ​ដោះស្រាយ​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០១៧ បើ​មិន​ដូច​ច្នោះ​ទេ​នឹង​មិនអាច​ចូលរួម​ប្រកួត​ក្នុង​លី​កនៅរ​ដូ​វា​កាល​ក្រោយ​ឡើយ​។​

​តែ​យ៉ាងណាក៏ដោយ​មាន​ក្រុម​ជាច្រើន​បាន​បដិសេធ​ការចោទប្រកាន់​នេះ ដូចជា​ក្រុម​ធំៗ Shanghai SIPG ដែល​បាន​ទិញ ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Oscar ក្នុងតម្លៃ ៧៨​លាន​ដុល្លារ ពី Chelsea កាលពី​ខែមករា​កន្លងទៅ ក្រុម Shanghai Shenhua ដែលជា​ក្រុម Tevez កំពុង​លេង និង Guangzhou Evergrande ជាដើម​៕


Tag:
 បាល់ទាត់​
  Tevez
  Oscar
  Chinese Super League
© រក្សាសិទ្ធិដោយ thmeythmey.com