កីឡាជាតិ
ជាតិ
វត្តមាន​របស់ ធា​រី ចន្ថា​ប៊ី​ន នឹងធ្វើ​ឲ្យ​តំបន់​កណ្តាល​របស់​ក្លិប​អគ្គីសនី​កម្ពុជា​កាន់តែ​រឺ​ង​មាំ​
26, Jul 2017 , 9:19 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ចូល​លេង​ឲ្យ​ក្លិប​លី​ក​លំដាប់​ទី​២​របស់​ថៃ Crabi FC បាន​ពាក់កណ្តាល​រដូវ​កាល ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន បាន​ផ្ទេរ​មកលេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​អគ្គិសនី​កម្ពុជា​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ត្រឹម​បញ្ចប់​រដូវ​កាល​២០១៧​។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ក្លិប​អគ្គិសនី​កម្ពុជា​ជឿជាក់ថា វត្តមាន​របស់ ចន្ថា​ប៊ី​ន នឹង​ជួយ​ឲ្យ​តំបន់​កណ្តាល​ក្លិប​នេះ​កាន់តែ​រឹងមាំ​ថែមទៀត​។​



​លោក ប្រាក់ វុទ្ធី គ្រូ​បង្គោល​ក្លិប​អគ្គិសនី​កម្ពុជា​ហាក់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា វត្តមាន​ខ្សែបម្រើ​កូនកាត់​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ក្នុង​ក្រុម​អគ្គិសនី​កម្ពុជា នឹងធ្វើ​ឲ្យ​តំបន់​ការពារ​ក្រុម​នេះ​កាន់​តែមាន​ភាពរឹងមាំ​ជាង​មុន​។ លោ​កប​ន្តែ​ម​ថា ចន្ថា​ប៊ី​ន ជា​កីឡាករ​ដែលមាន​កា​យស​ប្ប​ទាន​ល្អ និង​សមត្ថភាព​ខ្ពស់ ជាពិសេស​តំបន់​បម្រើ និង​ការពារ​។  

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក ប្រាក់ វុទ្ធី បាន​លើក​ពី​សម្បត្តិ​របស់​ខ្សែបម្រើ​រូបនេះ​ថា​៖«​ធា​រី ចន្ថា​ប៊ី​ន ជា​កីឡាករ​មាន​កាយ​សប្បទាន​ល្អ និង​បច្ចេកទេស​ខ្ពស់ ហើយ​គាត់​ជា​កីឡាករ​មានគុណ​ភាព​ខ្ពស់​ដែល​អាច​ធ្វើការ​បានល្អ​ទាំង​តំបន់​កណ្តាល ការពារ និង​ប្រយុទ្ធ ដូ​ន្នេះ​ខ្ញុំ​រំពឹងថា គាត់​នឹង​ជួយ​អគ្គិសនី​កម្ពុជា​បាន​ច្រើន​នៅ​តំបន់​កណ្តាល​»​។



​តាមរយៈ​បទពិសោធ​ហ្វឹកហាត់ និង​លេង​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​របស់ ធា​រី ចន្ថា​ប៊ី​ន ធ្វើ​ឲ្យ​គ្រូ​បង្គោល​អគ្គិសនី​កម្ពុជា​រំពឹងថា ក្រុម​លោក​នឹងមាន​ទម្រង់​លេង និង​លទ្ធផល​កាន់តែ​ល្អ​។

​លោក ប្រាក់ វុទ្ធី បាន​បញ្ជាក់ថា សម្រាប់​ការចូលរួម​របស់ ធា​រី ចន្ថា​ប៊ី​ន ក្នុង​ក្លិប​អគ្គិសនី​កម្ពុជា​គឺ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ត្រឹម​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៧ តែប៉ុណ្ណោះ ក្រោយ​ពីនេះ​ប្រហែល ចន្ថា​ប៊ី​ន អាច​ទៅ​រួមរស់​ជាមួយ​ក្លិប Krabi FC របស់​ថៃ​វិញ​។ លោក​បាន​បន្តថា ការចូលរួម​នេះ​ដោយសារ ធា​រី ចន្ថា​ប៊ី​ន ចង់​រក្សា​ការចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោយ​គេ​ត្រូវបាន Krabi FC កាត់ឈ្មោះ​ចេញពី​ជើង​ទី​២​។​

​ខ្សែបម្រើ​កូនកាត់​ខ្មែរ​-​បារាំង​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​លេង​ឲ្យ​ក្លិប​ភ្នំពេញ​អស់​រយៈពេល​៥​ឆ្នាំ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦​។ ក្រោយ​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ​២០១៧ រូបគេ​បាន​ផ្លាស់​ទៅលេង​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​របស់​ថៃ Krabi FC ហើយ​បច្ចុប្បន្នកំពុង​លេង​ឲ្យ​ក្លិប​អគ្គិសនី​កម្ពុជា​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពាក់កណ្តាល់​រដូវ​កាល​៕   


Tag:
 ធា​រី ចន្ថា​ប៊ី​ន​
  ប្រាក់ វុទ្ធី​
  អគ្គិសនី​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com