ជាតិ
ពីនេះ ពីនោះ
រវាង​ពាក្យ «​នៃ​» និង «​របស់​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​?
24, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​តែងតែ​គិតថា​ពាក្យ «​នៃ​» និង «​របស់​» នេះ​មានន័យ​តែមួយ គឺ​ប្រើពាក្យ​មួយណា​ក៏បាន​ដែរ​។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា​៖

ទី​១ ពាក្យ «​នៃ​» គឺជា​អាយតនិបាតរ​បស់ពាក្យ «​របស់​» មានន័យថា សភាព​នៃ​បណ្ឌិត គឺ​សភាព​របស់​បណ្ឌិត​។ 

ទី​២ ពាក្យ «​របស់​» មានន័យ​ច្រើន​។ ពាក្យ «​របស់​» គឺជា​អាយតនិបាតរ​បស់ពាក្យ «​នៃ​» ឧទាហរណ៍​៖ ផ្ទះ​របស់ខ្ញុំ​, ផ្ទះ​នៃ​ខ្ញុំ (​ផ្ទះ​ខ្ញុំ​)​។ ល​។​

«​របស់​» ជា​ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​នាម ដោយ​មិនបាច់​ចេញ​ឈ្មោះ ឬ​សម្រាប់​ហៅ​សារពើ​អ្វីៗ ដែលមាន​នៅ​ទី​ចំពោះមុខ​។ ឧទាហរណ៍​៖ របស់ប្រសើរ​, របស់​ថោកទាប​, របស់បុរាណ​, របស់ទំនើប​។ ល​។

«​របស់​» គឺ​វត្ថុ​, ទ្រព្យ​, អីវ៉ាន់​, របស់ទ្រព្យ ឬ ទ្រព្យ​របស់ ទ្រព្យធន​ទាំងពួង​។ របស់​សម្រាប់​ផ្ទះ ប្រដាប់​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ។ នេះ​របស់​អ្នកណា ? —​របស់ខ្ញុំ ។ របស់របរ អម្រស់អម្រ ។​ល ។ និង​ជា​ពាក្យ​សម្រាប់​ប្រើ​ជា​វិកតិកត្តា ឬ វិកតិកម្ម​ជាមួយនឹង​ពាក្យ ជា​, ដូចជា ពេជ្រ​ជា​របស់​មានតម្លៃ​៕


© រក្សាសិទ្ធិដោយ thmeythmey.com