កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ វាយសីកម្ពុជាបើកការប្រជែងជាមួយឥណ្ឌូនេស៊ីនៅរសៀលនេះ រូបថតពីសហព័ន្ធកីឡាវាយសីកម្ពុជា
× ក្រុមកីឡាវាយសីកម្ពុជាបើកការប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីរបស់ខ្លួននាវេលាម៉ោង២រសៀលថ្ងៃទី២២ ខែសីហា នៅទីលាន Axiata Arena។
អត្តពលិកកីឡាវាយសីជម្រើសជាតិកម្ពុជាជួបប្រកួតបើកឆាកជាមួយក្រុមឥណ្ឌូនេស៊ីលើវិញ្ញាសាក្រុម នាវេលាម៉ោង២រសៀលថ្ងៃទី២២ ខែសីហា នេះ នៅទីលាន Axiata Arena។ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនេះ ក្រុមកីឡាវាយសីកម្ពុជាបានមកហ្វឹកហាត់ពង្រឹងបច្ចេកទេសនៅម្ចាស់ផ្ទះម៉ាឡេស៊ីអស់រយៈពេល២សប្តាហ៍។
ក្រៅពីជំនួបរវាងកម្ពុជានិងឥណ្ឌូនេស៊ី ក៏មានការប្រកួតបីគូទៀតផងដែរ ក្នុងនោះក្រុមថៃជួបប្រកួតជាមួយវៀតណាម ឯមីយ៉ាន់ម៉ាប៉ះសិង្ហបុរី ខណៈឡាវជួបម្ចាស់ផ្ទះម៉ាឡេស៊ី។
ក្រុមអត្តពលិកកីឡាវាយសីកម្ពុជារួមមាន៖ កីឡាករ ទេព ច័ន្ទម៉ារ៉ា, ចេង ភារុំ, យ៉ាន កុសល, ឡេង សុភត្រា, ទាវ យ៉ុងវណ្ណៈ និង កីឡាការិនី កែវ ពេជ្រឆរ៉ាវី។ ក្រុមនេះដឹកនាំដោយ លោក អាំង សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា ដែលមាន លោក Kogilavaanan Narayanasamy ជាគ្រូបង្វឹក និងលោក ព្រំ សារ៉ាវុធ គ្រូជំនួយ៕
Tag:
វាយសី
SEA Games 2017
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com