កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ចាន់​មាន និង ស្រី​យ៉ា បាន​សំរឹទ្ធ​ម្នាក់​១ ក្រោយ​ចាញ់​គូប្រជែង​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
22, Aug 2017 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ សុខ ចាន់​មាន និង​កីឡាការិនី អ៊ុន ស្រី​យ៉ា បាន​បរាជ​ជ័យ​នា​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ លើ​វិញ្ញាសា​ប៉េតង់​ឯកត្តជន ដោយ សុខ​មាន ចាញ់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី រីឯ ស្រី​យ៉ា ចាញ់​កីឡាការិនី​វៀតណាម​នៅលើ​ទីលាន Petanque Arena ក្រុង​គួ​ឡា​ឡាំ​ពួរ​។​

 
​នា​ការប្រកួត​វគ្គ​ជម្រុះ កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែសីហា សុខ ចាន់​មាន បានទទួល​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ពូ​ល​របស់ខ្លួន ក្រោយ​យកឈ្នះ​កីឡាករ​សិង្ហ​បុរី Cheng Zhi Ming ១៣-៤ ឈ្នះ កីឡាករ​ថៃ Kiatkong Tanong ១៣-៤ និង​ឈ្នះ​កីឡាករ​ហ្វីលីពីន Aristides Samia ១៣-០ ។​
 
​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សុខ ចាន់​មាន ប្រឹង​តាម​វាយបក​ពីក្រោយ​កីឡាករ​ម៉ាឡេស៊ី Muhamad Hafizuddin Bin Mat Daud​។ ប៉ុន្តែ​ទីបំផុត​កីឡាករ​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ១៣-១០ ។​
 
​សម្រាប់​ការប្រកួត​ជម្រុះ​វិញ្ញាសា​ឯកត្តជន​នារី​វិញ អ៊ុន ស្រី​យ៉ា បាន​យកឈ្នះ​កីឡាការិនី​ឡាវ Xayaseng Khamlek ១៣-៩ ឈ្នះ​កីឡាការិនី​មី​យ៉ាន់​ម៉ា Kyaw Yin ១៣-៩ និង​កីឡាការិនី​ម៉ាឡេស៊ី Suhartatisera Binti Zamri ១៣-៩ ដូចគ្នា​។​
 
​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អ៊ុន ស្រី​យ៉ា បាន​ចាញ់​កីឡាការិនី​វៀតណាម Nguyen Thi Thi ៥ ទល់នឹង​១៣ ។​
​បរាជ័យ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នាំ​ឲ្យ សុខ ចាន់​មាន និង អ៊ុន ស្រី​យ៉ា ទទួលបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩៕
 

Tag:
 SEA Games 2017
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com