អត្ថបទពាណិជ្ជកម្ម
ឱកាស​អាហារូបករណ៍​១០០% ពី​សារព័ត៌មាន​ថ្មីៗ​ដើម្បី​បន្ត​ការសិក្សា​នៅ PCU
25, Sep 2017 , 1:50 pm        
រូបភាព
ដោយ:
​សារព័ត៌មាន​ថ្មីៗ ក្រោម​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ (PCU) នឹង​ផ្តល់​អាហារូបករណ៍​១០០​ភាគរយ​សម្រាប់​សិស្សានុសិស្ស​ដែលមាន​ឆន្ទៈ ប៉ុន្តែគ្មាន​​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​។​
 
​អាហារ​រូបករណ៍​១០០​ភាគរយ កំពុងតែ​រង់ចាំ​សិស្សានុសិស្ស​ទាំងអស់ ដែល​ចាប់អារម្មណ៍​ចង់​បន្ត​ការសិក្សា​នៅឯ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ ដែលជា​គ្រឹះស្ថាន​អប់រំ​ឯកជន​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា​។​
​សិស្សានុសិស្ស អាច​ជ្រើសរើស​ជំនាញ ដែល​ខ្លួន​ពេញចិត្ត​។ មិនតែប៉ុណ្ណោះ ជ័យលាភី​ទាំងនោះ​ក៏​អាចជា​ធនធានមនុស្ស​ដែល​សារព័ត៌មាន​ថ្មីៗ​ផ្តល់​អាទិភាព​ឲ្យ​បម្រើ​ការងារ ដើម្បី​ទទួលបាន​បទពិសោធន៍ និង​ប្រាក់ចំណូល​បន្ថែម​ផងដែរ​៕

ផុតកំណត់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧
​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ទៅកាន់​៖ ០៩៦ ៩០០ ៨៦៤៤

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com