ពីនេះ ពីនោះ
តើ​ពាក្យ «​ចម្លង​» , «​ចំលង​» និង «​ចំឡង​» មួយណា​ត្រូវ​តាម​វចនានុក្រម​ខ្មែរ​?
23, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន នៅតែ​សរសេរ​ពាក្យ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ ឬ​ខុស​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា​ជើង​តម្រួត «​ចម្លង​»​។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ឆ្លង​, នាំ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​, ផ្ទេរ​ពី​ទីមួយ​ទៅ​ទីមួយ​ទៀត​, កត់ ឬ សរសេរ​ពី​ច្បាប់​មួយ​ទៅ​ដាក់​ក្នុង​ច្បាប់​មួយទៀត​។ ឧទាហរណ៍​៖ ចែវ​ទូក​ម្លេ​ង​មនុស្ស​, ចម្លងសំបុត្រ​, ចម្លងគ្រោះ​, ចម្លងជំងឺ​។ ល​៕





© រក្សាសិទ្ធិដោយ thmeythmey.com