ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើតជំងឺមហារីកគឺជាសំណាងអាក្រក់ដែរទេ?
× ជំងឺមហារីកភាគច្រើនបណ្តាលមកពីការភ័ន្ធច្រឡំក្នុងកូដរបស់ហ្សែន ជាពិសេសនៅពេលកោសិកាធ្វើការបំបែកខ្លួនដោយមិនបាច់គ្រប់គ្រងបានតែម្តង។ គេដឹងយ៉ាងច្បាស់ទៀតថា កត្តាបរិដ្ឋាន និងដំណពូជគឺជាមូលហេតុនៃជំងឺមហារីកភាគច្រើន។
ការសិក្សាមួយបានពិនិត្យទៅលើឥទ្ធិពលនៃកត្តាប្រឈំមុខបីទីបី គឺការបំបែកខ្លួនរបស់ហ្សែនខុសរបៀបដែលកើតឡើងដោយសារតែកោសិការាងកាយបំបែកខ្លួនម្តងហើយម្តងទៀត។ អ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យចុះបញ្ជីមហារីកពី ៦៩ប្រទេសទូទាំងពិភពលោកដើម្បីប៉ាន់ស្មានទៅលើសមាមាត្រនៃជំងឺមហារីកដែលអាចកាត់បន្ថយបាន។ ប៉ុន្តែការស្រាវជ្រាវនេះមានគន្លឹះដែនកំណត់ចំនួនពីរ។ ទីមួយគឺជាការប៉ាន់ស្មាន ហើយប្រហែលជាមិនសុក្រិតទេ។ ទីពីរ វាអាចនឹងច្រឡំគិតថា មហារីកអាចមានមូលហេតុតែមួយ។ ការផ្សំចូលគ្នានៃកត្តាទាំងបីដូចជា បរិដ្ឋាន ដំណរពូជ និងសំណាង អាចនឹងនាំឲ្យមានកត្តាប្រឈមមុខពិសេសៗទៅនឹងជំងឺមហារីក។
ការប្រាកដថា អ្នកបានញ៉ាំអាហារផ្តល់សុខភាព មិនជក់បារី ហាត់ប្រាណទៀងទាត់ រក្សាទម្ងន់ឲ្យនៅមានសុខភាពល្អ ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងចៀសវាងការប៉ះពាល់នឹងពន្លឺះព្រះអាទិត្យទំនងជាជួយបង្ការសុខភាពពីជំងឺមហារីក ព្រមទាំងនាំសំណាងដល់ជីវិតផងដែរ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com