ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើ​ថ្នាំ​ប្រភេទ Ibuprofen ច្រើន​អាច​បណ្តាល​ឲ្យ​គាំងបេះដូង​បាន​
17, Sep 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​មួយ​ពី The Sun បាន​ឲ្យ​ដឹងថា ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ Ibuprofen អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​កាន់តែ​ខ្ពស់​។ ថ្នាំ Ibuprofen ជា​ប្រភេទ​ថ្នាំ NSAIDs ដែល​ស្ថិតក្នុង​ក្រុម Diclofenac​។ ចំពោះ​ការ​គាំងបេះដូង​វិញ​គឺជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ ដោយសារតែ​បេះដូង​មិនអាច​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​សព្វ​រាងកាយ​បាន​។ ហើយ​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា ការប្រើ​ថ្នាំ​ខាងលើ​មាន​ទំនាក់ទំនង​នឹង​ជំងឺ​គាំងបេះដូង​នេះឯង​។​



​ការសិក្សា​មួយ​របស់ Danish ដែល​ធ្វើ​ទៅលើ​មនុស្ស​ប្រមាណ ២៩០០០​នាក់ ដែល​ធ្លាប់មាន​ជំងឺ​គាំងបេះដូង​ពីមុន បន្ទាប់មក​សិក្សា​បន្ថែម​ថែ​ពួកគេ​មានប្រើ​ថ្នាំ NSAIDs ឬ​អត់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​គឺ​កើនឡើង​មួយ​ភាគបី​ចំពោះ​អ្នក​ដែល​ប្រើ​ថ្នាំ Ibuprofen រយៈពេល ៣០​ថ្ងៃ​។ ការ​ប្រឈម​នេះ​នឹង​កើនឡើង​ទ្វេដង​ចំពោះ​អ្នក​ប្រើ​ថ្នាំ Diclofenace ដែលជា​ថ្នាំ​ចេញ​ដោយ​គ្រូពេទ្យ​តែមួយគត់​ក្នុងប្រទេស​អង់គ្លេស​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនទាន់មាន​អំណះអំណាង​ណាមួយ​អំពី​ការប្រឈមមុខ​កាន់តែ​ខ្ពស់​នៃ​ការប្រើប្រាស់​ថ្នាំ NSAIDs ផ្សេងៗ​ទៀតឡើយ​។ ប៉ុន្តែ ចំពោះ​ហេតុផល​ជីវសាស្ត្រ​ទាក់ទង​នឹង​ទំនាក់ទំនង​នេះ​វិញ​គឺ​មិនទាន់មាន​ការពិភាក្សាគ្នា​ក្នុងការ​សិក្សា​នៅឡើយ​ទេ ដូច្នេះ​វា​នៅតែ​មិនទាន់​ច្បាស់​ថា​អាចជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​ឡើយ​។​

​អ្នកជំងឺ​នៅតែ​អាច​ប្រើ​ថ្នាំ NSAIDs បាន​ដដែល​នៅពេល​មាន​អា​ការៈមិន​ស្រួល​ក្នុង​ខ្លួន គ្រាន់តែ​វា​អាចធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​។​

​យ៉ាងណាមិញ សម្រាប់​ការផ្លាស់ប្តូរ​វិធី​បំបាត់​ការឈឺចាប់​តាមរបៀប​ផ្សេង គួរតែ​សាកល្បង​ប្រើ​ពពួក​ថ្នាំ Paracetamol ឬ​ព្យាបាល​ដោយ​ចលនា​នៅពេល​មានកា​ឈឺចាប់​នៅ​សន្លាក់ និង​សាច់ដុំ​។ អ្វីដែល​សំខាន់​ចូរ​ស្វែងរក​ការផ្តល់​ដំបូន្មាន​ពី​ឱ​ស​ការី ឬ​គ្រូពេទ្យ​ចំពោះ​ករណី​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​របស់​អ្នក​៕

ផ្ដល់សិទ្ធដោយ៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com