ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការហាត់​យូ​ហ្គា និង​វិធីដក​ដង្ហើម​ពិតជា​ជួយ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​មែនឬ​?
21, Sep 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​ដ៏​តូច​មួយ​ពី​ប្រទេស​អង់គ្លេស​បាន​រកឃើញថា ការហាត់​យូ​ហ្គា​មាន​ជាប់ទាក់ទង​នឹង​ការពង្រឹង​ដល់​អាកា​រៈ​ជំងឺ​បាក់​ទឹកចិត្ត​បាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។ អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅលើ​មនុស្ស​ចំនួន ៣២​នាក់​ដែល​ពួកគេ​មាន​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ​។ បន្ទាប់មក​ពួកគេ​ក៏ត្រូវ​បាន​បញ្ជូន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ហាត់​យូ​ហ្គា​កម្រិត​ទាប និង​ខ្ពស់​ផងដែរ​។ សម្រាប់​ការហាត់​យូ​ហ្គា​កម្រិត​ខ្ពស់​គឺ​ចំណាយពេល​ច្រើន​ក្នុង​ថ្នាក់រៀន និង​ហាត់​យូ​ហ្គា និង​ហាត់​យូ​ហ្គា​កម្រិត​ទាប​គឺ​ធ្វើ​នៅផ្ទះ​។​



​ពិន្ទុ​ជំងឺ​បាក់​ទឹកចិត្ត​កម្រិត​មធ្យម​នា​ការធ្លាក់ចុះ​ក្រោយពី​សិក្សា​បាន ១២​សប្តាហ៍​ជាមួយនឹង​ការ​គ្មាន​ឃើញ​អ្វី​ខុសគ្នា​សោះ​ចំពោះ​ក្រុម​ហាត់ប្រាណ​ទាំងពីរ​។ ដូច្នេះ​វា​អាចជា​រឿង​មួយ​ធម្មតា​ក្នុងការ​ទទួលបាន​ប្រយោជន៍​ពី​ការហាត់​ប្រាណ​របៀបនេះ​ជា​ទៀងទាត់ ហើយ​ករណីខ្លះ អាកា​រៈ​ជំងឺ​បាក់​ទឹកចិត្ត​ក៏​អាច​ធូរស្រាល​ទៅតាម​គ្នា​វិញ​ដែរ​។​

​ការសិក្សា​នេះ​មិនបាន​បន្ថែម​នូវ​អំណះអំណាង​អ្វី​ច្រើន​ឡើយ​។ អ្នកស្រាវជ្រាវ​គ្រាន់តែ​និយាយថា ពួក​កេ​នឹងមាន​គម្រោង​ធ្វើការ​សិក្សា​មួយ​ផ្សេងទៀត​ដែលមាន​ការប្រៀបធៀប​គ្នា​ដើម្បី​ចង់ដឹងថា ការហាត់​ប្រាណ​បែប​យូ​ហ្គា​កម្រិតណា​ទើប​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​។​

​អ្នកស្រាវជ្រាវ​និយាយថា ពួកគេ​មិន​រំពឹងថា​យក​ការហាត់​យូ​ហ្គា​ជា​វិធី​ផ្លាស់ប្តូរ​ការព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​ដោយ​អ្នកជំងឺ​ខាង​ថែទាំ​សុខភាព​នោះទេ​។ ដូច្នេះ​យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​បើសិនជា​អ្នក​គិតថា​ខ្លួនឯង​មាន​ជំងឺ​បាក់​ទឹកចិត្ត​។ ការហាត់​ប្រាណ​សម្រាប់​ការបាក់​ទឹកចិត្ត​អាចជា​រឿង​មាន​ប្រយោជន៍ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួលបាន​ប្រយោជន៍​ពី​ការព្យាបាល​ផ្សេងៗ​ទៀតផង​ដែរ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com