អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សាធារណរដ្ឋ​ម៉ូ​ឡូ​ស្យ៉ា មាន​ប្រជាជន​តែ ២៩ នាក់ និង​ឆ្កែ​៤​ក្បាល
19, Sep 2017 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ម៉ូ​ឡូ​ស្យ៉ា (The Republic of Molossia)​គឺ​រដ្ឋ​ដ៏​តូច​មួយ ដែល​បានប្រកាស​ដោយ លោក Kevin Baugh និង​គ្រួសារ​របស់លោក​ដែល​ដំបូង​ឡើយ​មាន​សមាជិក​សរុប​ចំនួន​ប្រាំ​នាក់ ដោយ​រាប់បញ្ចូល​ទាំង​ប្រ​ធានា​ធិ ប​តី (Kevin Baugh)​។ តែ​បច្ចុប្បន្ន សាធារណរដ្ឋ បាន​មាន​កំណើនប្រជាជន​ខ្លួន​ច្រើនជាង​មុន​ហើយ ។

 
​រដ្ឋ​ដ៏​តូច ម៉ូ​ឡូ​ស្យ៉ា ត្រូវបាន រកឃើញ​តាំងពី​ឆ្នាំ​១៩៧៧ ពោលគឺ​ក្រោយ លោក Kevin Baugh បាន​ទស្សនា​រឿងកុន​មួយ ហើយ​មានបំណង​ចង់ បង្កើត​រដ្ឋ​មួយ​នេះ​ដោយ​ខ្លួនឯង​។ ម៉ូ​ឡូ​ស្យ៉ា មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក ដែលជា​តំបន់​វាល​ខ្សាច់​ដាច់ស្រយាល  និង​មាន​ទឹកដី​សរុប ប្រមាណ ២៥ ៣៨៩ ម៉ែត្រការ៉េ​។​
 
​ទោះបីជា ម៉ូ​ឡូ​ស្យ៉ា មិនត្រូវ​បានទទួល​ស្គាល់​ដោយ​សហរដ្ឋអាមេរិក និង​រដ្ឋ​ដទៃទៀត​ក៏ដោយ រដ្ឋ​នេះ​ក៏មាន​រចនា​សម្ព​ន្ធ័​របស់ខ្លួន​ផងដែរ ដែល​ក្នុងនោះ​រួមមាន លោក Kevin Baugh ដែលជា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ទង់ជាតិ  រូបិយ​បណ្ណ (Valora) ប្រព​ន្ធ័​នយោបាយ​( សាធារណរដ្ឋ​)​។ ដោយឡែក​សម្រាប់​សេដ្ឋកិច្ច ឬ​ចំណូល​របស់​រដ្ឋ​នេះ គឺ​បានមកពី​ការចូល​ទស្សនា​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​ចំនួន​យ៉ាងតិច​សរុប​ប្រមាណ ១០​នាក់​ក្នុង​មួយឆ្នាំ​។​


​ដោយឡែក​បើ​ប្រៀបធៀប​និង ច្បាប់​អន្តរជាតិ​វិញ ជាគោលការណ៍​ដើម្បីអោយ​រដ្ឋ​មួយ​ក្លាយជា​រដ្ឋ​មួយ​ដ៏​ស្របច្បាប់ យ៉ាងហោចណាស់​ត្រូវ មាន​ធាតុ​សំខាន់ៗ​ដូចជា​៖
•​ ​ទឹកដីៈ សម្រាប់​សាធារណរដ្ឋ​ម៉ូ​ឡូ​ស្យ៉ា គឺ​ទឹកដី​សរុប ២៥ ៣៨៩ ម៉ែត្រការ៉េ​

•​ ​ប្រជាជនៈ
សម្រាប់​សាធារណរដ្ឋ​ម៉ូ​ឡូ​ស្យ៉ា មាន​ប្រជាជន​សរុប ២៩ នាក់ (​ឆ្កែ​៤​ក្បាល​) 

•​ ​រដ្ឋាភិបាលៈ
សម្រាប់​សាធារណរដ្ឋ​ម៉ូ​ឡូ​ស្យ៉ា មាន លោក Kevin Baugh ជា​អ្នកដឹកនាំ និង​រចនា​សម្ព​ន្ធ័ មួយ​ច្បាស់លាស់​

•​ ​ការទទួលស្គាល់​ពី​អន្តរជាតិៈ
នៅក្នុង​ចំណុច​នេះ សាធារណរដ្ឋ​ម៉ូ​ឡូ​ស្យ៉ា មិនមាន​ការទទួលស្គាល់​ដោយ រដ្ឋ​ណាមួយ​នោះទេ ពោលគឺ​ការបង្កើត​នៃ​រដ្ឋ​នេះ​គឺ​ប្រកាស​ដោយ​ខ្លួនឯង ហើយ​ចាត់ទុកថា​ជា​ប្រទេស​ដោយ​ខ្លួនឯង​។​

​គួរបញ្ជាក់​ផងដែរ មកដល់​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ីន​តោន មិនមាន​វិធានការ លើ​ការបង្កើត​រដ្ឋ​តូច​នេះ​ទេ​ព្រោះ​ដោយសារ​ចាត់ទុក​ការបង្កើត​នេះ ប្រៀបប្រដូច​ទៅនឹង​គ្រួសារ​មួយ ហើយ​មិន​មានការ​គំរាមកំហែង​ដល់​សន្តិសុខ​អ្វី​នោះទេ​៕


Tag:
 The Republic of Molossia
© រក្សាសិទ្ធិដោយ thmeythmey.com