ពីនេះ ពីនោះ
ព្រះពុទ្ធ បង្រៀន​បរិស័ទ​ឲ្យ​ចេះ​ដាក់ខ្លួន
23, Sep 2017 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ចំណោម​សកម្មភាព​ទាំង ៣៦ ប្រការ​ដែល​ព្រះពុទ្ធ​ត្រាស់​ថា ជា​សកម្មភាព​នាំ​ឲ្យ​មនុ​ស្សមាន​សេចក្តីចម្រើន​នោះ មាន​ប្រការ​មួយ​ដែល​ព្រះពុទ្ធ លើកឡើង​ពី​ប្រយោជន៍​នៃ​ការដាក់​ខ្លួន​។​



«​កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ជាមួយ​មង្គល​ដ៏​ឧ​ត្ត​ម​»​។ នេះ​ជា​ដីកា​របស់​ព្រះពុទ្ធ ដែល​បាន​សម្តែង​កាលពី​ជាង ២៥ ឆ្នាំមុន​។ នៅ​ក្នុងន័យនេះ ព្រះអង្គ ចង់​ប្រាប់​ទៅ​បរិស័ទ​របស់​ទ្រង់ កុំ​ឲ្យ​មាន​មានះ មិន​ស្តាប់​ហេតុផល​អ្នកផ្សេង នៅពេលដែល​ខ្លួន​បាន​ចេះដឹង​បន្តិចបន្តួច ហើយ​ប្រមាថមើលងាយ​អ្នកដទៃ ដែល​មិនបាន​រៀនសូត្រ​។ ជាង​នេះ ព្រះពុទ្ធ ក៏​ចង់​ឲ្យ​មនុស្ស​ចេះ​គោរព​គ្នា​ទៅវិញទៅមក​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com