ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការដើរ ឬ​ជិះ​កង់​ទៅ​ធ្វើការ​អាចជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​
26, Sep 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​យោងទៅតាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ London School of Hygiene and Tropical Medicine បាន​ឲ្យ​ដឹងថា អ្នក​ដែល​ជិះ​កង់​ទៅ​ធ្វើការ​ច្រើនតែ​សម្គាល់​ឃើញថា ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ (BMI) មានការ​ថយចុះ ហើយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ក៏​តិចជាង​មុន​ដែរ​។ រាល់​ការធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ទាំងអស់ សុទ្ធតែ​បង្ហាញ​នូវ​ការថយចុះ BMI និង​ខ្លាញ់​ក្នុង​រាងកាយ​បាន​ទាំងអស់​។​



​ការស្រាវជ្រាវ​នេះ​បានធ្វើ​ទៅលើ​បុរស និង​ស្ត្រី​ជនជាតិ​អង់គ្លេស ១៥០០០០​នាក់ អាយុ​ចាប់ពី ៤០ ទៅ​៦៩​ឆ្នាំ ដោយ​ធ្វើការ​ប្រៀបធៀប​ទៅលើ BMI និង​ភាគរយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ជាមួយនឹង​ទម្លាប់​នៃ​ការធ្វើដំណើរ​របស់​ពួកគេ​។​

​អ្នកស្រាវជ្រាវ​និយាយថា ការរក​ប្រើ​វិធី​ជិះ​កង់ និង​ដើរទៅ​ធ្វើការ អាចជា​មធ្យោបាយ​ក្នុងការ​បង្ការ​ភាពធាត់​ជ្រុល​លើ​មនុស្ស​វ័យ​កណ្តាល​បាន​។ ដូច្នេះហើយ ដោយសារតែ​ការហាត់​ប្រាណ​ជាប្រចាំ​ថ្ងៃ​អាចជា​រឿង​មួយ​ពិបាក​លើ​អ្នកធ្វើការងារ​មួយចំនួន​នោះ ទើប​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ដែលមាន​ភាព​ស​កម្ម​លើ​រាងកាយ​អាចជួយ​ធ្វើ​ឲ្យ​ពួកគេ​មាន​សកម្មភាព​រាងកាយ​បាន​កាន់តែច្រើន ហើយ​រក្សា​ទម្ងន់​ឲ្យ​នៅ​សុខ​ភាពល្អ​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com