កីឡាអន្តរជាតិ
អន្តរជាតិ
Cavani មិនព្រមឲ្យ Neymar ទាត់ប៉េណាល់ទីទេ ទោះ PSG ជូនជាង១លានដុល្លារជាថ្នូរក៏ដោយ
× Edinson Cavani បានបដិសេធទទួលយកប្រាក់ ១.១៩ លានដុល្លារពីក្លិប Paris Saint-Germain ដើម្បីបោះបង់ការស៊ុតបាល់ពិន័យ១១ម៉ែត្រទៅឲ្យ Neymar។
សារព័ត៌មានអេស្ប៉ាញ El Pais ផ្សាយថា ម្ចាស់ក្លិបបាល់ទាត់ Paris Saint-Germain លោក Nasser Al-Khelaifi បានចរចារជាមួយខ្សែប្រយុទ្ធអន្តរជាតិ អ៊ុយរូហ្គាយ វ័យ៣០ឆ្នាំ ដោយផ្តល់ប្រាក់ជាង១លានដុល្លារដើម្បីឲ្យរូបគេអនុញ្ញាតឲ្យ Neymar ជាអ្នកទាត់បាល់ប៉េណាល់ទីវិញ។
យ៉ាងណាក៏ដោយ អតីតសមាជិកក្រុម Napoli រូបនេះបានច្រានចោលសំណើខាងលើ បើទោះជា ម្ចាស់ក្លិបបានសន្យាថានឹងផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមទៀតប្រសិនបើរូបគេ អាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Ligue 1 នៅរដូវកាលនេះ។
បើតាមប្រភពដដែល Cavani បានលើកឡើងថារូបគេមិនចាប់អារម្មណ៍នឹងប្រាក់បន្ថែមពីក្លិបអ្វីឡើយ ព្រោះមិនចង់បោះបង់ក្នុងនាមជាអ្នកស៊ុតបាល់ប៉េណាល់ទីនេះនោះទេ។
សូមបញ្ជាក់ថា Cavani និង Neymar បានប៉ះសម្តីគ្នាលើទីលានដោយសារដណ្តើមគ្នាទាត់បាល់ពិន័យ១១ម៉ែត្រ នាជំនួបដែល PSG ទទួលជ័យជម្នះលើក្រុម Lyon ២-០ កាលថ្ងៃទី ១៨ ខែកញ្ញាកន្លងទៅ៕
Tag:
បាល់ទាត់
Neymar
Edinson Cavani
PSG
© រក្សាសិទ្ធិដោយ thmeythmey.com