ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ចំណុចសំខាន់ៗនៅលើរថយន្តដែលអ្នកមិនគួរមើលរំលងមុនពេលធ្វើដំណើរផ្លូវឆ្ងាយ
26, Sep 2017 ,
11:51 am
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ តើលោកអ្នកមានគម្រោងសម្រាប់ ដំណើរកំសាន្តនាថ្ងៃចុងសប្តាហ៍ខាងមុខដែរឫទេ? ដើម្បីបញ្ជៀសរាល់បញ្ហាទាំងឡាយ ដែលអាចនឹងកើតឡើងក្នុងពេលធ្វើដំណើរកំសាន្ត អ្នកគួរតែនាំយករថយន្តរបស់អ្នកទៅធ្វើការត្រួតពិនិត្យជាមុនសិន មុននឹងចេញដំណើរកម្សាន្តផ្លូវឆ្ងាយ។ តើមានចំណុចអ្វីខ្លះដែលអ្នកគួរត្រួតពិនិត្យមុនពេលដំណើរ?
ត្រួតពិនិត្យភ្លើងរថយន្ត
អ្វីដែលងាយស្រួលបំផុត និងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នកគឺ ប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។
ត្រួតពិនិត្យសភាពរបស់កង់រថយន្ត
តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយរឺនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំ រួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។
តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែររឺទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែររឺទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែររឺទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីរឺយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយ្តទៅយានដ្ឋានត្រួតពិនិត្យសំបកង់មុនពេលធ្វើដំណើរកម្សាន្ត។
ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ
កម្រិតទឹកនិងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ បូករួមទាំងខ្សែរពាននិងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋាន ដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងហានិភ័យផ្សេងៗ។
ត្រួតពិនិត្យអាគុយ
ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិនមុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើ ប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋាន ដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។
យ៉ាងណាមិញ ដើម្បីធ្វើការត្រួតពិនិត្យរថយន្ត លោកអ្នកអាចមកកាន់យានដា្ធនជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ ព្រមទាំងមានឧបករណ៍ទំនើបៗ និងសំបូរបែប។ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជន យានដ្ឋានរបស់យើងមានបីទីតាំង៖
- ទីតាំងទី១ តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម,
- ទីតាំងទី២ តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់
- ទីតាំងទី៣ ខេត្តសៀមរាប ផ្លូវជាតិលេខ៦។
អ្វីដែលពិសេសជាងនេះទៅទៀត យានដ្ឋានជួសជុលរថយន្ត Ford ក៏មានរថយន្តជួសជុលចល័ត ២៤ម៉ោង ជូនដល់អតិថិជនផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម