ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​តម​អាហារ​ពេលព្រឹក​ជាប្រចាំ​អាចធ្វើ​ឲ្យ​សរសៃឈាម​រឹង​បាន​
12, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រាវជ្រាវ​ជាច្រើន​មកពី​ប្រទេស​អេ​ស្ពា​ញ​បាន​រកឃើញថា អ្នក​ដែល​តម ឬ​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​ជា​ទៀងទាត់​ទំនងជា​ងាយ​មាន​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ខ្លាំងណាស់​។ ជំងឺ​ក្រិន​រឹង​សរសៃឈាម​ច្រើនតែ​មិន​បង្ក​ជា​រោគសញ្ញា​គួរ​ឲ្យ​ចាប់អារម្មណ៍​នាពេល​ដំបូងៗ​នោះទេ ប៉ុន្តែ​វា​អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ដូចជា គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បើសិនជា​ករណី​ធ្ងន់ធ្ងរ​។​



​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក និង​សុខភាព​សរសៃឈាម​អាក់ទែ​លើ​អ្នកធ្វើការ​ក្នុង​ធានា​គារ​ដែលមាន​វ័យ​កណ្តាល​ចំនួន​ជាង ៤០០០​នាក់ ដែល​ពួកគេ​មិនបាន​ដឹងខ្លួន​ថា​មាន​ជំងឺ​បេះដូង​នោះទេ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​ទំនងជា​ងាយ​កើតជា​កំណក​ក្នុង​សរសៃឈាម​ច្រើនជាង​អ្នក​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​យ៉ាងហោចណាស់ ៥០០​កាឡូរី​ឡើងទៅ​ក្នុង​មួយថ្ងៃ​។​

​យ៉ាងណាមិញ ការសិក្សា​នេះ​មិនអាច​និយាយបានថា ការ​តម​អាហារ​ពេលព្រឹក​ប៉ះពាល់​ដល់​សុខភាព​សរសៃឈាម​អាក់ទែ​ដោយផ្ទាល់​នោះទេ ប៉ុន្តែ​វា​ហាក់បីដូចជា​ទម្លាប់​មួយ​ដែល​នាំ​ឲ្យ​មាន​សុខភាព​មិនល្អ ដែល​ជំរុញ​ដល់​មនុស្ស​ទៅជា​មាន​ទម្លាប់​ជក់បារី ឬ​មា​នស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​កាន់តែ​ខ្ពស់​ទៅវិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com