ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈសម្រាប់ហាត់កីឡាអាចមានផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញ
× របាយការណ៍ពីសារព័ត៌មាន BBC News បានឲ្យដឹងថា មានយុវជនក្មេងៗកាន់តែច្រើនហើយដែលកំពុងតែប្រឈមខ្ពស់នឹងការពុកធ្មេញ និងធាត់ធ្រុលតាមរយៈការញ៉ាំភេសជ្ជៈសម្រាប់ហាត់កីឡាដែលមានជាតិស្ករខ្ពស់។
ការសិក្សានេះបានធ្វើទៅលើយុវវ័យក្មេងៗប្រមាន ១៦០នាក់ ដោយតម្រូវឲ្យពួកគេបំពេញតារាងសំណួរ ហើយក្នុងនោះ ៩០ភាគរយឃើញថា ពួកគេបានញ៉ាំភេសជ្ជៈសម្រាប់ហាត់កីឡា ជាមួយនឹងការញ៉ាំភេសជ្ជៈនេះពាក់កណ្តាលដែរយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។
ភេសជ្ជៈសម្រាប់ហាត់កីឡាភាគច្រើនគឺមានទាំងជាតិអាស៊ីត និងស្ករខ្ពស់ ដែលវាទាំងពីរនេះអាចបំផ្លាញផ្ទៃរបស់ធ្មេញ និងពុកធ្មេញបានហើយ។ ភេសជ្ជៈផ្អែមៗក៏ច្រើនផ្តល់ថាមពលខ្ពស់ ដែលមិនផ្តល់ជីវជាតិ ដែលរឿងនេះអាចនឹងបង្កជាការឡើងទម្ងន់ និងធាត់ជ្រុលបាន។
ខណៈពេលដែលការញ៉ាំភេសជ្ជៈសម្រាប់ហាត់កីឡាប្រហែលជាស័ក្តិសមសម្រាប់យុវវ័យហាត់ប្រាណរួចនោះ វាក៏មិនមែនជារឿងល្អដែលត្រូវប្រើប្រាស់វាជាផ្នែកមួយនៃរបបអាហារដែរ។ ជាតិផ្អែមអាចផ្តល់ថាមពលច្រើនមែន ប៉ុន្តែមិនសូវមានជីវជាតិទេ។ ការញ៉ាំរបស់ទាំងនេះច្រើនពេក មានន័យថា អ្នកបានញ៉ាំកាឡូរីច្រើនជាងតម្រូវការ ដែលជាហេតុនាំឲ្យទៅជាធាត់ជ្រុលកាន់តែលឿននៅថ្ងៃក្រោយបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com