ពីនេះ ពីនោះ
តើ​ខុន​ដូ (Condo) និង​អា​ផាត​មិន (Apartment) ខុសគ្នា​ដូចម្តេច​? ហើយ​ជា​ភាសា​ខ្មែរ​ហៅថា​ដូចម្តេច​?
01, May 2021 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ សំណង់​អគារ ខុន​ដូ និង​សំណង់​អគារ អា​ផាត​មិន រីក​ដុះ​ដូច​ផ្សិត​។ អគារ​ខ្លះ បាន​សាងសង់​រួចហើយ រីឯ អគារ​ខ្លះទៀត ស្ថិតនៅក្នុង​ដំណាក់កាល​កំពុង​សាងសង់​។ ពាក្យ​ថា ខុន​ដូ គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​អង់គ្លេស Condominium តែ​ខ្មែរ​យើង​ហៅ​កាត់​ដោយ​ខ្លី​ថា ខុន​ដូ (Condo)​។ ពាក្យ អា​ផាត​មិន ក៏​ជា​ពាក្យ​មកពី​ភាសា​អង់គ្លេស​ដែរ គឺ Apartment​។



​តើ​ខុន​ដូ (Condo) និង​អា​ផាត​មិន (Apartment) ខុសគ្នា​ដូចម្តេច​? 

​តាម​ការពន្យល់​របស់​អ្នកជំនាញ​អចលនទ្រព្យ​មួយចំនួន អគារ ខុន​ដូ គឺជា​អគារ​ដែលមាន​សហកម្ម​សិទ្ធ​រួម (​ម្ចាស់​រួមគ្នា​នៅលើ​ដី និង​អគារ​ទាំងមូល តែ​បន្ទប់​ផ្សេងៗ​គ្នា​)​។ រីឯ អា​ផាត​មិន វិញ វា​មាន​បន្ទប់ (Unit) ជួល​ច្រើន​មែន តែ​ម្ចាស់​កម្ម​សិទ្ធ គឺជា​របស់​មនុស្ស​តែ​ម្នាក់​គត់ អ្នក​ផ្សេងទៀត គឺជា​អ្នក​ជួល​ទាំងអស់​។

​ពាក្យ ខុន​ដូ ត្រូវបាន​គេ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា សហ​វិ​ជិត​រាជ្យ រីឯ ពាក្យ អា​ផាត​មិន វិញ ត្រូវបាន​គេ​បកប្រែ​ថា អគារ​ស្នាក់នៅ​៕

© រក្សាសិទ្ធិដោយ thmeythmey.com