ជាតិ
ស្ពាន​ឆ្លង​ទន្លេសាប បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ
21, Oct 2017 , 10:19 pm        
រូបភាព
Fornt រូបភាពពីហ្វេសប៊ុករដ្ឋបាល​​​រាជធានីភ្នំពេញ
Fornt រូបភាពពីហ្វេសប៊ុករដ្ឋបាល​​​រាជធានីភ្នំពេញ
ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ថ្មី​មួយទៀត នឹង​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែតុលា សប្តាហ៍​ក្រោយនេះ​។ ស្ពាន​ថ្មី​នេះ​ប្រវែង​៩២២​ម៉ែត្រ គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣៥​លាន​ដុល្លារ និង​ត្រូវ​សង់​ចេញពី​ចំណុចឃ្លាំង​ស្តុក​សាំង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ទៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​



​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ថ្មី​មួយទៀត នឹង​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែតុលា សប្តាហ៍​ក្រោយនេះ ក្រោម​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បន្ត​បញ្ជាក់​ដូច្នេះ​៖«​ស្ពាន​ថ្មី​មួយ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​បញ្ជៀ​ស​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៦ ឆ្លង​ចូល​ផ្លូវជាតិ​លេខ​៥»​។ 
 តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ពាន​ថ្មី​នេះ​ប្រវែង​ស្ពាន​សរុប​៩២២​ម ត្រូវ​សង់​ចេញពី​ចំណុចឃ្លាំង​ស្តុក​សាំង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ទន្លេសាប​ទៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ដែល​ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​

អត្ថបទ​ទាក់ទង https://thmeythmey.com/?page=detail&id=56429 

សារព័ត៌មាន Freshnews ធ្លាប់​បញ្ជាក់​កន្លងមក​ថា  ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ជា​អ្នកទទួលខុសត្រូវ​សង់ស្ពាន​នេះ ក្នុង​ទំហំ​វិនិយោគ​៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com