ជាតិ
អុំទូក​៖ ក្រសួង​ការងារ ប្រាប់​ឲ្យ​ម្ចាស់​សហគ្រាស អនុញ្ញាត​ឲ្យ​បុគ្គលិក​ឈប់សម្រាក ដោយ​គិត​ប្រាក់​ឈ្នួល​ធម្មតា​ ​
21, Oct 2017 , 10:39 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីជូនដំណឹង​ដល់​នាយក ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ស្ដីពី​ការឈប់​សម្រាក​ដែលមាន​ប្រាក់​ឈ្នួល ដល់​កម្មករនិយោជិត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​។ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ កម្មករនិយោជិត នឹង​បាន​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ០២-០៤ វិច្ឆិកា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​



ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជម្រាប​ជូនដំណឹង​ដល់​នាយក ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ អំពី​ការឈប់​សម្រាក​ដែលមាន​ប្រាក់​ឈ្នួល​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដល់​កម្មករនិយោជិត​ទាំងអស់​។ បើតាម​សេចក្ដីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ កាលពី​ថ្ងៃទី ១៩ តុលា នៅ​ថ្ងៃ​បុណ្យអុំទូក​ខាងមុខនេះ កម្មករនិយោជិត​ទាំងអស់ នឹងត្រូវ​ឈប់សម្រាក​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ០២-០៤ ខែវិច្ឆិកា ហើយ​ការឈប់​សម្រាក​នេះ ដោយមាន​ប្រាក់​ឈ្នួល​។

ក្រសួង​ការងារ បាន​បញ្ជាក់ថា ក្នុងករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិនអាច​បញ្ឈប់​សកម្ភាព​របស់ខ្លួន​បាន​ក្នុងឱកាស​បុណ្យអុំទូក​ខាងមុខនេះ ម្ចាស់​នាយក​សហគ្រាស គ្រឹះ​សា្ថ​ន ត្រូវ​សម្របសម្រួល​ជាន​មួយ​កម្មករនិយោជិត​ឲ្យ​មានការ​ស្ម័គ្រចិត្ត​ព្រមទាំង​បែងចែក​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សមស្រប​។

ក្នុង​សេចក្ដីជូនដំណឹង​ខាងលើ ក្រសួង​ការងារ លើកឡើងថា​៖ «​កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​នៅ​ថ្ងៃបុណ្យ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​»​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com