ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
យុវជនកម្ពុជាចែករំលែកពី«គំរូកិច្ចប្រជុំអង្គការសហប្រជាជាតិ»នៅឥណ្ឌូណេស៊ី
21, Oct 2017 ,
11:19 pm
រូបភាព
×
ដោយ:
ក្រោមការជួយជ្រោមជ្រែង ពីមជ្ឈមណ្ឌលសិក្សាអាស៊ាននៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន(CAM-ASEAN) សិស្ស-និស្សិតកម្ពុជា ចំនួន៦នាក់បានចូលរួម«គំរូកិច្ចប្រជុំអង្គការសហប្រជាជាតិ» នៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្នុងនោះមាន៤នាក់ជាសិស្ស CAM-ASEAN។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ដែលមានយុវជនជាង១០០នាក់ មកពីបណ្តាប្រទេសផ្សេងៗចូលរួម ដោយពួកគេដើរតួជាគណៈប្រតិភូតំណាងប្រទេស ដើម្បីចរចា ពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហានានា ដែលបានកើតឡើង ក្នុងសតវត្សទី២១។
យុវជនកម្ពុជា៤រូប បានចែករំលែកបទពិសោធន៍ បន្ទាប់ពីបានចូលរួម សម័យប្រជុំលើកទី៦ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានយុវជន ជាង១០០នាក់ ដើរតួជា គណៈប្រតិភូតំណាងឲ្យប្រទេសនានា ដើម្បីចរចា ពិភាក្សា និងស្វែងរកនូវដំណោះស្រាយ លើបញ្ហានានាដែលបានកើតឡើងក្នុងសតវត្សទី២១។
កញ្ញា ផល្លា ដាលីយ៉ា ជាសិស្សវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានបង្ហាញចំណាប់អារម្មណ៍ ក្រោយពីបានចូលរួមកិចុ្ចប្រជុំនោះដូច្នេះថា រូបនាងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្លាយជាតំណាងមួយរូបរបស់យុវជនកម្ពុជា ទៅចូលរួមកិច្ចប្រជុំនេះ។ នៅក្នុងកិច្ចប្រជុំនេះ កញ្ញានឹងដើរតួនាទីជា មន្ត្រីព័ត៌មាន ដែលត្រូវចេញផ្សាយព័ត៌មានឲ្យបាន២ អត្ថបទ ទាក់ទងនឹងប្រធានបទនីមួយៗ ក្នុងកិច្ចប្រជុំ។ យុវតី២១រូបនេះ រូបគេបានរៀនសូត្រជាច្រើន ជាពិសេសចេះពីរបៀបស្រាវជ្រាវ និងការសរសេរ។ កញ្ញា ផល្លា ដាលីយ៉ា ថ្លែងបន្តដូច្នេះថា៖«ខ្ញុំឃើញយុវជនប្រទេសគេពូកែ ទាំងភាសា និងសរសេរបានល្អ គ្រាន់តែចប់កិច្ចប្រជុំភ្លាម ពួកគេសរសេរហើយភ្លាម។ សម្រាប់ខ្ញុំមិនដែលជួបអារម្មណ៍ បែបនេះនៅស្រុកខ្មែរទេ។ សូម្បីតែខ្ញុំរៀននៅសាលា IFL ដែលគេទទួលស្គាល់ហើយ ប៉ុន្តែនៅតែមិនអាចប្រៀបធៀប ជាមួយគេបានទៀត។ គេរៀនយ៉ាងម៉េច ក៏ខ្លាំងម្លេះ? អីចឹងធ្វើឲ្យខ្ញុំគិតថា ធ្វើយ៉ាងម៉េចឲ្យខ្លាំងដូចគេ។ ក្រោយមកទៀត ខ្ញុំបានសរសេរលឿនវិញម្តង ជាលទ្ធផលខ្ញុំបានក្លាយជា Best delegates ពីព្រោះខ្ញុំសរសេរបានល្អ លឿន និងមានការខំប្រឹងប្រែងខ្លាំង»។
មានសិស្ស CAM-ASEAN ១នាក់ទៀត ដែលបានទៅចូលរួម ក្នុងកិច្ចប្រជុំនោះដែរ គឺឈ្មោះ ធី ច័ន្ទរិទ្ធ បានដើរតួជាគណៈប្រតិភូ តំណាងសហភាពរុស្ស៊ី បានពិភាក្សាពីជម្លោះនៅតំបន់កាស្មៀ រវាងឥណ្ឌា និងប៉ាគីស្ថាន។ អ្វីដែលយុវជនរូបនេះ បានរៀនសូត្រពីកិច្ចប្រជុំនេះ ពីរបៀបចងជាសម្ព័ន្ធមិត្ត ការទូត និងបញ្ហាអន្តរជាតិជាច្រើនទៀត ជាពិសេសការកសាងទំនុកចិត្ត។ យុវសិស្ស ធី ច័ន្ទរិទ្ធ ថ្លែងបន្តដូច្នេះថា៖ យើងធ្វើការជាក្រុមនៅកន្លែងការងារ និងសាលា។ យើងមិនចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ សម្រាប់កិច្ចប្រជុំនេះវិញ យើងធ្វើការជាក្រុមមែន ប៉ុន្តែយើងឈរលើជំហរផលប្រយោជន៍ប្រទេសរៀងខ្លួន»។
អារម្មណ៍រំភើប លាយឡំនឹងភ័យបានកើតឡើងចំពោះយុវតី ហ៊ាន ដានី ដែលជានិស្សិតសាកលវិទ្យាល័យហ្ស៉ាម៉ាន់។ យុវតីវ័យ២២ឆ្នាំរូបនេះ បានដើរតួជាគណៈប្រតិភូតំណាងសាធារណរដ្ឋឆាដ ដើម្បីពិភាក្សា ពីបញ្ហាប្រទេស ដែលមានវិបត្តិការដឹកជញ្ជូន ដោយសារនៅតំបន់ដីគោក។ កញ្ញា មានកោតសរសើរជាចំពោះសមត្ថភាពប្រទេសដទៃ។ នាងទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើន ពីយុវជនមកពី បណ្តាប្រទេសដទៃទៀត។ យុវតី ហ៊ាន ដានី ថ្លែងបន្តដូច្នេះថា៖« កម្មវិធីនេះបានផ្លាស់ប្តូរខ្ញុំ ឲ្យចេះតាមដានព្រឹត្តិការណ៍ពិភពលោក កំពុងមានរឿងអ្វី? ពីព្រោះខ្ញុំឃើញយុវជនគេ ដឹងពីប្រទេសយើងច្រើន ជាងយើងម្ចាស់ប្រទេស។ អីចឹងធ្វើឲ្យចំណេះដឹងទូទៅគេខ្លាំង នៅពេលដែលខ្លួនឯង ទៅមិនដឹងអ្វីបែបនេះ។ ខ្ញុំមានអារម្មណ៍ថាខ្មាសគេ និងយកគេធ្វើជាគំរូ»។
ចំណែកយុវជនម្នាក់ទៀត ជានិស្សិតនៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ ឈ្មោះ ទា វណ្ណវារ៉ា ក៏បានបង្ហាញរីករាយស្រដៀងគ្នា នឹងយុវតីខាងលើដែរ។ បន្ថែមពីនេះ វណ្ណវារ៉ា ដែលបានដើរតួជាគណៈប្រតិភូតំណាងឲ្យប្រទេស Mauritius ដើម្បីពិភាក្សាបញ្ហាទន្លេមួយ ដែលសិ្ថតនៅទ្វិបអាហ្វ្រិកនោះ។ តាមរយៈកម្មវិធីនេះ រូបគេ អាចពង្រឹងបានភាពក្លាហាន វិធីសាស្ត្រក្នុងការបញ្ចុះបញ្ចូល និងការធ្វើទំនាក់ទំនងជាមួយយុវជនផ្សេងទៀត ជាពិសេសការរៀនសូត្រពីប្រទេសផ្សេងៗ។ និស្សិត ទា វណ្ណវារ៉ា បានជំរុញឲ្យយុវជនដាក់កម្មវិធីនេះ និងបណ្តាប្រទេសផ្សេងៗ ឲ្យបានច្រើន ដើម្បីសិក្សាសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម