អត្ថបទពាណិជ្ជកម្ម
អំណោយ​ក្រុមហ៊ុន​ហ៊ួ​រវ័យ «​អណ្តូងទឹក​៥០​អណ្តូង​» ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​
21, Nov 2017 , 5:05 pm        
រូបភាព
​ក្រុមហ៊ុន​ហ៊ួ​រវ័យ​ជា​ក្រុមហ៊ុន ឈាន​មុន​ផ្នែក​បច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា​លើ​ពិភពលោក និង​ជា​ក្រុមហ៊ុន​ដែល​ទើបនឹង ឡើង​កូដ​ផ្នែក​ស្មា​ត​ហ្វូ​ន ឈរលើ​លំដាប់​លេខ ២ ថ្មី​នេះ បាន​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដា​ឲ្យ​ប្រើប្រាស់ “​អណ្តូងទឹក​សម្តេច​តេ​ជោ​” ចំនួន ៥០ អណ្តូង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រ​សួ​អភិវឌ្ឍន៍ជនបទ ឯកឧត្តម លី អាន អគ្គ​កុងស៊ុល​ផ្នែក សេ​ដ្ឌ​កិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណរ​ដ្ធ​ប្រជាមានិត​ចិន ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង រួមទាំង ភ្ញៀវ កិត្តិយស លោក លោកស្រី អ្នកសារព័ត៌មាន និង​ប្រជាជន​កម្ពុជា​ប្រមាណ ៣០០​នាក់ ។

​អណ្តូង​សរុប​ចំនួន ៥០ ត្រូវបាន​បែងចែក​ដល់ ៥ ខេត្ត​ដែល​ខ្សត់​ប្រភពទឹក ឆ្ងាយៗ បាន​សាងសង់​នៅក្នុង​ខេត្ត​ចំនួន​ប្រាំ មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ ក្នុង​មួយ​ខេត្ត​ទទួលបាន ១០​អណ្តូង ដោយ​ប្រសិទ្ធិ​នាម  អណ្តូងទឹក​សម្តេច​តេ​ជោរ  ។​



​លោក ដា​វិត លី (David Lixiongwei) អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន​ហ៊ួ​រវ័យ តិច​ណូ​ឡូ​ជី ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ “​កាលពី​ខែ​ក​ញ្ញ ឆ្នាំ ២០១៦ កន្លងទៅនេះ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោរ ហ៊ុន សែន  នាយករ​ដ្ផ​មន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សន្ទនា​ជា​ផ្ល​វូ​ការ​ជាមួយ នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន​ហ៊ួ​រវ័យ​ប្រចាំ​ពិភពលោក​ទាំងមូល លោក លី ជី​ញ​ជី (Li Jinge) ក្នុងជំនួប​ទ្វេរ​ភាគី​និង​ផ្លូវការ ក្នុងឱកាស​ពិ​ព័រ​ណ៌​ដ៍​ធំ​ប្រចាំឆ្នាំ រវាង ចិន និង​អាស៊ាន នាទី​ក្រុង​ណាន់​ណី​ង  ក្រុមហ៊ុន​ហ៊ួ​រវ័យ ក្នុងនាម​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​កម្ពុជា បាន​បញ្ច​ក់​និង​បង្ហាញ​ជំហរ​គាំទ្រ​និង​ផ្តល់​អំណោយ អណ្តូងទឹក​ចំនួន ៥០    អណ្តូង ដើ​ម្ប​លើក​កំពស់​សុភាព អនាម័យ ទឹកស្អាត រស់នៅ​ស្អាត ដល់​ប្រជាជន នៅ​ទីជនបទ​ជូន​ដល់​សម្តេច ក៏ដូចជា​រាជ​រដ្នា​ភិ​បាល​កម្ពុជា  ។ ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៍​ឧឡា​រឹក ដែល​យើង​បាន​ជួបជុំគ្នា នៅទីនេះ ប្រកបដោយ​មោទនភាព​ដើម្បី​បំពេញ​នូវ ការតាំង​ចិត្តការ​សន្យា និង​មាន​ក្តី​រីករាយ​ដែល​បានឃើញ​លទ្ធផល​ជា​ផ្លែផ្ការ​គឺ​អណ្តូងទឹក​ដែល​ផ្តល់ ៥០ អណ្តូង ដើ​ម្ប លើក កំពស់​សុខភាព អនាម័យ ទឹកស្អាត រស់នៅ​ស្អាត ដល់​ប្រជាជន​នៅតាម ទីជនបទ​ដាច់​ស្រ​យ៉ា​ល​”​។ 



​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា  “​ក្នុងនាម​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដ៏​សប្បុរស និង​ថ្លៃថ្លា​របស់​ក្រុមហ៊ុន​ហ៊ួ​រវ័យ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​រួមចំណែក​ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ពិសេស គឺ​ការសាងសង់ “​អណ្តូងទឹក​សម្តេច​តេ​ជោ​”​។

​ជាការ​ពិត ក្រុមហ៊ុន​ហ៊ួ​រវ័យ បាន​ផ្តល់នូវ​ហិរញ្ញប្បទាន​សម្បទាន​ដ៏​ច្រើន​ទាន់ពេលវេលា នៃ​តម្រូវការ​ជាក់ស្តែង ក្នុងន័យ​រួមចំណែក​ក្នុងការ​ស្តារ និង អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​លើ   វិស័យ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ជនបទ​នៅពេលនេះ​។ ការជួយឧបត្ថម្ភ​គាំទ្រ​នេះ គឺជា​ការរួមចំណែក​ដ៏​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម ក្នុងខណៈ កំពុងមាន​តម្រូវការ​ចាំបាច់​ក្នុងការ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់ខ្លួន​នោះ​។ ជា​ការពិត​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​កិច្ចការ​ចាំបាច់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​បង្កើន​សមត្ថភាព​សហគម​ន៍​សម្រាប់​សកម្មភាព នៃ​សុខភាព    សាធារណៈ ដើម្បី​បម្រើ​ឲ្យ​បានជា​អតិបរមា​ដល់​ប្រយោជន៍​របស់​សង្គម​”​។ 

​ហ៊ួ​រវ័យ​គឺ​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​កម្ពុជា​បាន​ចូលរួម​និង​ផ្តល់​ជា​អំណោយ​ដល់រ​ដ្ធា​ភិ​បាល ក៍​ដូចជា​ប្រជាជន​កម្ពុជា​ជា​រៀងរាល់ឆ្នាំ តួរ​យ៉ាង​ដូចជា​ការប្រគល់​អំណោយ​ដល់​កាកបាទក្រហម ការបង្កើត​កម្មវិធី បណ្តុះ​គ្រាប់ពូជ កម្មវិធី​ទស្សនៈវិស័យ​នៃ​កម្ពុជា ។ ហ៊ួ​រវ័យ បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៩ បាន​សហ​ការណ៍ ជាមួយ​ក្រុមហ៊ុន ទូរគមនាគមន៍ ទូរ​សព្ទ័ បច្ចេកវិទ្យា​ព័ត៌មាន​ទូរគមនាគមន៍ ក្រសួង​មន្ទីរ ក៍​ដូចជា​តាម​បណ្តារ​ក្រុមហ៊ុន សហគ្រាស​ធំៗ  ថ្មីៗ​នេះ​សោតក៍​លេចធ្លោរ​ខ្លាំង ផ្នែក​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន ទទួលបាន​ការពេញនិយម​នៅ​កម្ពុជា នៅ​ទូទាំង ២៥ ខេត្ត​ក្រុង ផងដែរ ។ ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​សម្ភារ​បច្ចេកវិទ្យា បណ្តាញ​បច្ចេកវិទ្យា សេវាកម្ម ប្រមាណ ៧០% ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ក្រុមហ៊ុន​ក៍បាន​បណ្តុះបណ្តាល ហ្វឹក​ហ្វើ​ន ដល់​វិស្វករ អ្នកជំនាញ​ផ្នែក បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ប្រមាណ ១,០០០ នាក់ ដោយផ្ទាល់ និង​ដោយ​ប្រយោល​នៅ   កម្ពុជា ហើយ​ភាគច្រើន នៃ​បុគ្គលិក​គឺជា​ជនជាតិខ្មែរ ពោលគឺ​ប្រមាណ ៨០% ៕











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com