ពីនេះ ពីនោះ
«អ៊ីចឹង» មិនមែន «អញ្ចឹង» ឬ «ឥញ្ចឹង» ទេ ?
× តាមវចនានុក្រម ជួន ណាត បានបញ្ជាក់យ៉ាងលម្អិតថា ការប្រើពាក្យ «អញ្ចឹង» ឬ «ឥញ្ចឹង» ពិតជាមិនត្រឹមត្រូវឡើយ។ ពាក្យដែលត្រឹមត្រូវល្អសមស្របនោះគឺ «អ៊ីចឹង» ដែលមានន័យថា យ៉ាងហ្នឹង ដូចហ្នឹង ដូច្នឹង។ ឧទាហរណ៍៖ កុំធ្វើអ៊ីចឹង មិនត្រូវឡើយ ធ្វើដូចនេះបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com